ចង់ប្ដូរតួអក្សរខ្មែរនៅលើ Browser ឱ្យស្រួលមើល មានអីពិបាក
- 2016-05-07 13:30:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ប្ដូរតួអក្សរខ្មែរនៅលើ Browser ឱ្យស្រួលមើល មានអីពិបាក
ចន្លោះមិនឃើញ
នៅពេលប្រិយមិត្តបើក Firefox ឬ Google Chrome ចង់ស្វែងរកព័ត៌មានផ្សេងៗ សម្រាប់ស្រាវជ្រាវបន្ថែមនៅលើកុំព្យូទ័រ ប៉ុន្តែតួអក្សរខ្មែរទាំងអស់គ្រប់វិបសាយបែរជាមានទំហំតូចៗ បើចង់លេងបណ្ដាញសង្គមហ្វេកបុកវិញកាន់តែយ៉ាប់ទៀត ព្រោះពិបាកមើលតួអក្សរ ។
ពេលនេះ Sabay ណែនាំគន្លឹះខ្លីៗនេះ សម្រាប់ប្រិយមិត្តបានស្វែងយល់ដូចខាងក្រោម
+ចំពោះ Firefox
បើក Microsoft Word រួចមក Copy Font អក្សរខ្មែរដែលប្រិយមិត្តគិតថាងាយស្រួលអាន បន្ទាប់មកបើក Tab ថ្មីមួយនៅលើ Firefox ហើយវាយពាក្យថា "about:config" ចុច Enter រួចវាយពាក្យថា "kh" នោះប្រិយមិត្តត្រូវស្វែងរកកន្ទុយពាក្យ ២គឺ serif.x-khmr និង serif.x-western រួចចុច Mouse ស្ដាំយកពាក្យ Modify និងចុងក្រោយ Past ពាក្យនោះចូលជាការស្រេច។
+ចំពោះ Chrome
បើក Tab ថ្មីមួយហើយចុចលើ Menu ជ្រើសយក Setting អូសចុះក្រោមយកពាក្យ ថា "Show advanced settings..." ជ្រើសយក Web Content ->Customize Fonts.. បន្ទាប់មកឃើញជម្រើសបួន រួចកំណត់ Font ដែលប្រិយមិត្តគិតថាងាយស្រួលអាន រួចចុច Done ជាការស្រេច ប៉ុន្តែប្រសិនបើប្រិយមិត្តចង់ប្តូរទំហំអក្សរម្ដងទាំងអស់ចុចលើ Advanced font setting។
ចុចអាន៖ Hardware សំខាន់ៗ អាចបង្កើតកុំព្យូទ័រមានល្បឿនលឿន
អត្ថបទ៖ រក្សា