Fan Bingbing ស្លៀក​រ៉ូប​រឹប​ ត្រូវ​គេ​សង្ស័យ​ថា​កំពុង​មាន​ផ្ទៃពោះ

  • 2016-05-11 15:49:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កម្មវិធី​មួយ​នា​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន Fan Bingbing បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​នៅ​ពេល​លេច​ធ្លាយ​រូប​ក្បាល​ពោះ​ធំ​ខុស​ពី​ធម្មតា។

 

 

បណ្ដាញ​ព័ត៌មាន 163របស់​ចិន​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី ៩​ខែ​ឧសភា​មុន​នេះ តារា​សម្ដែង​ស្រី Fan Bingbing បាន​ចូល​រួម​ក្នុង​កម្មវិធី​សម្ពោធ​អចលនទ្រព្យ​មួយ​នៅ​ប្រទេស​ចិន។ នៅ​ក្នុង​កម្មវិធី​នេះ តារា​សម្ដែង​អាយុ​៣៤​ឆ្នាំ បាន​ស្លៀក​រ៉ូប​មួយ​បណ្ដាល​ឲ្យ​ឃើញ​ក្បាល​ពោះ​ធំ​ខុស​ប្រក្រតី។

 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ គេហទំព័រ Ifeng ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា នៅ​ក្នុង​កម្មវិធី​ដដែល​នេះ តួ​រឿង "The Empress of China” បាន​ពាក់​ស្បែក​ជើង​ឃ្លុប​ពី​ដើម​ដល់​ចប់​កម្មវិធី ហើយ​ពេល​ទៅ​ណា​មក​ណា​ម្ដង​ៗ​សុទ្ធ​តែ​ត្រូវ​មាន​អ្នក​អម​ទាំង​អស់។ សារ​ព័ត៌មាន​នេះ​បាន​ដាក់​សញ្ញា​សួរ​ថា តើ​ស្រី​ស្អាត​រូប​នេះ​កំពុង​មាន​ផ្ទៃ​ពោះ​ឬ​យ៉ាងណា?

 

 
 
 
 

ចុចអាន៖ចូល​រួម​ក្នុង​កម្មវិធី​តែ​មួយ Fan Bingbing និង Yoona អ្នក​ណា​ស្អាត​ជាង?

ចុចអាន៖Fan Bingbing បន្ត​ធ្វើ​ឲ្យ​គេ​មើល​មិន​ដាក់​ភ្នែក​ពេល​បង្ហាញ​ខ្លួន​ធ្វើ​ជា​គណៈកម្មការ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14

អត្ថបទថ្មី