Metfone ដាក់ដំណើរការប្រព័ន្ធបច្ចេកវិទ្យា 4G
- 2016-05-13 13:00:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Metfone ដាក់ដំណើរការប្រព័ន្ធបច្ចេកវិទ្យា 4G
ចន្លោះមិនឃើញ
ក្រុមហ៊ុន Metfone បានដាក់ដំណើរការប្រព័ន្ធសេវា 4G ជាផ្លូវការ ដែលអាចផ្តល់ល្បឿនក្នុងការ Download ទិន្នន័យបានលឿនសម្រាប់ការប្រើប្រាស់។
ការដាក់ឲ្យដំណើរការប្រព័ន្ធ 4G របស់ Metfone ក្នុងពេលដែលបច្ចេកវិទ្យានេះកំពុងប្រើប្រាស់ដោយបណ្តាញក្រុមហ៊ុនទូរសព្ទក្នុងប្រទេសកម្ពុជា។
លោក ឱម តុលារតន៍ នាយកផ្នែកលក់នៅក្រុមហ៊ុន Metfone បានឲ្យដឹងថា ការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា 4G របស់ Metfone ដើម្បីនាំសេវាអ៊ីនធឺណិតដែលមានល្បឿនលឿនបំផុតពិតប្រាកដ ដែលអ្នកប្រើប្រាស់អាចជឿទុកចិត្ត។
លោកបានមើលឃើញពីការប្រកួតប្រជែង ដោយសារតែមានក្រុមហ៊ុនក្នុងស្រុកមួយចំនួនបានដាក់ដំណើរបច្ចេកវិទ្យានេះរួចជាស្រេចសម្រាប់អតិថិជន ប៉ុន្តែគោលដៅសំខាន់ដែល Metfone បានដាក់ប្រព័ន្ធ 4G គឺការផ្តល់សេវាបច្ចេកវិទ្យា 4G ពិតប្រាកដមិនមែនមានតែឈ្មោះ ដែលអាចនិយាយថាអ្នកប្រើប្រាស់ 4G របស់ក្រុមហ៊ុននឹងទទួលសេវាអ៊ីនធឺណិតល្បឿនលឿននៅគ្រប់ទីកន្លែងជាមួយសេវាគ្របដណ្ដប់គ្រប់ខេត្តក្រុង ១០០ ភាគរយ និងតំបន់ប្រជុំជន ៩០ ភាគរយ។
ក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជាកំពុងប្រកួតប្រជែងគ្នា ដើម្បីបោះជំហានទៅរកប្រព័ន្ធ 4G នៅពេលដែលការប្រើប្រាស់អ៊ីនធឺណិតតាមទូរសព្ទចល័តកំពុងកើនឡើង។ Metfone ជាក្រុមហ៊ុនថ្មីមួយទៀតបន្ទាប់ពី Smart, Cellcard និង Seatel ដែលបានដាក់ឲ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿនចុងក្រោយក្នុងប្រទេសកម្ពុជា។
អត្ថបទ៖ ប៊ុណ្ណារ៉ា