គួរស្វែងយល់ពីលក្ខណៈផ្ទះ តាមក្បួនហុងស៊ុយ
- 2016-05-14 16:14:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរស្វែងយល់ពីលក្ខណៈផ្ទះ តាមក្បួនហុងស៊ុយ
ចន្លោះមិនឃើញ
ផ្ទះត្រូវទៅតាមក្បួនហុងស៊ុយ ឬក៏អត់លោកអ្នកអាចធ្វើការសង្កេតតាមក្បួនមួយចំនួនដូចខាងក្រោម៖
-បើផ្ទះណាមានអណ្ដូងទឹកនៅពីខាងក្រោយគួរប្រយ័ត្នប្រយែងរឿងរោគាជាពិសេសរោគនៅក្នុងពោះ។
-ផ្ទះណាសាងសង់នៅជាប់ជិតផ្នូរខ្មោចពេកមិនល្អនោះទេ ព្រោះគ្រោះអាក្រក់នោះតាមយាយីច្រើន។
-ផ្ទះដែលមានមុខព្រួញស្ពានបាញ់មកចំវិញតាមក្បួនហុងស៊ុយមិនល្អសោះឡើយ ប៉ុន្តែឧបទ្រពចង្រៃនេះយើងអាចបំបាត់ទៅវិញបានដោយរកដើមឈើមកដាំបិទបាំងក៏ផ្ដល់ល្អវិញហើយ។
-ផ្ទះស្ថិតនៅផ្លូវបំបែកចូរប្រយ័ត្នចោរឡើងផ្ទះ ពិសេសបើមានផ្លូវកាត់ចំទិសខាងលិចឆៀងត្បូងទៀតនោះមនុស្សរស់នៅក្នុងផ្ទះនោះច្រើនងប់ងុលទៅលើផ្លូវកាមគុណ។
-ផ្ទះដែលមានលក្ខណៈពិដានផ្អៀងក៏មិនល្អ ផ្ទះមានធ្នឹមម្ខាងទាបម្ខាងខ្ពស់ក៏មិនល្អហើយពិសេសបើសាងសង់លេចចេញជាអក្សរUផងក៏កាន់តែមិនល្អថែមទៀត។
-ប្រសិនបើផ្ទះចាស់ ហើយត្រូវការចូលទៅរស់នៅតោងតែចេះតុបតែងលម្អដោយការលាបថ្នាំសាជាថ្មី សោគន្លឹះទ្វារគួរផ្លាស់ប្ដូរដាក់ថ្មីនោះទើបមានលាភសំណាងហូរចូលមិនចេះដាច់។
-ផ្ទះនៅពេលសាងសង់បើបញ្ឈរសសរម្ខាងខ្ពស់ ឯម្ខាងទៀតទាបនោះជាសញ្ញាបង្ហាញ ថាមុខរបររកស៊ីជួញដូរមិនរឹងមាំឡើយ។
-ចំពោះផ្ទះណាដែលមានលក្ខណៈខាងមុខផ្ទះតូចចង្អៀតតែខាងក្រោយផ្ទះបែរជារីកធំដូចជាស្បោងមាសស្បោងប្រាក់ ឬរីកដូចគូទក្អមនោះបញ្ជាក់ថា ជាផ្ទះមានជោគសិរីល្អ។ ប៉ុន្តែយ៉ាងណាបើផ្ទះណាសាងសង់ហើយលេចចេញជារូបរាងអក្សរ Wឬ Lពុំមានសិរីមង្គលដូចផ្ទះខាងលើនេះឡើយ។
-ផ្ទះឬដីធ្លីដែលមានលក្ខណៈឆែបផតបាត់បង់ទ្រង់ទ្រាយនៅត្រង់ទិសខាងលិចឆៀងខាងជើងមានផលប៉ះពាល់ដល់បុរសជាមេគ្រួសារជាម្ចាស់ទ្រព្យព្រមទាំងមនុស្សក្នុងគ្រួសារ។ ផ្ទះឬដីធ្លីមានលក្ខណៈទ្រង់ទ្រាយពីមុខធំទូលាយតែតូចក្ដៀបនៅខាងក្រោយតែងជួបប្រទះនូវបញ្ហាមិនអាចទុកប្រាក់កាសឱ្យបានគង់វង្សទេ គឺបើមានហូរចូលតែងហូរចេញទៅវិញអស់ៗមិនសេសសល់ឡើយ។
-ផ្ទះបាត់ទ្រង់ទ្រាយនឹងធ្វើឱ្យមនុស្សនៅក្នុងផ្ទះនោះគ្មានសេចក្តីសុខគ្មានការ រីកចម្រើនហើយបើសិនឆែបផតនៅទិសខាងកើតនឹងជះផលអាក្រក់ដល់កូនច្បងក្នុងគ្រួសារ។ផ្ទះដែលដំបូលខាងឆ្វេងដៃវែងខាងស្តាំដៃខ្លីមនុស្សនៅក្នុងផ្ទះនេះពិតជាចៀសមិនផុតពីគ្រោះវិបត្តិអ្វីកើតឡើងផង។
-ផ្ទះណាមានរបងខ្ពស់ខ្លាំងពេក ដូចជាលើសចាប់ពី២ម៉ែត្រជាងឡើងទៅតែងមិនសូវផ្ដល់សិរីមង្គល (ពីព្រោះតាមក្បួនហុងស៊ុយប្រៀបបានជារបងគុក)។
-ផ្ទះណាសាងសង់ផតឬឆែបនៅទិសខាងជើងនិងខាងត្បូងនឹងកើតមានផលអាក្រក់ដល់កូនស្រីលកណ្ដាល (ទិសខាងត្បូង) និងកូនប្រុសកណ្ដាល (ទិសខាងជើង) និងកើតក្ដីក្ដាំប្ដឹងផ្ដល់គ្នា។
-ផ្ទះណាមានលក្ខណៈផត ឬឆែបនៅត្រង់ទិសខាងកើតឆៀងខាងជើង តែងបង្កជះឥទ្ធិពលអាក្រក់ប៉ះពាល់ដល់កូនប្រុសពៅនិងតែងកើតរោគសប្រព័ន្ធរំលាយអាហារ។
-ផ្ទះណាសាងសង់ផតនៅត្រង់ទិសខាងកើតពិតជាជះឥទ្ធិពលអាក្រក់ដល់កូនប្រុសច្បងនិងកូនស្រីពៅធ្វើឱ្យកើតអពមង្គល។
-ផ្ទះសាងសង់មានទ្រង់ទ្រាយផតឬឆែបរឆេតរឆូតចូលទៅក្នុង ឬចូលទៅត្រង់កន្លែងខ្លះៗនោះនឹងធ្វើឱ្យមនុស្សរស់នៅក្នុងផ្ទះនោះគ្មានសេចក្ដីខុស។ ដូចជាករណីរូងចូលទៅទិសខាងលិចឆៀងត្បូងតែងមានគ្រោះអាក្រក់សម្រាប់ស្ត្រីជាម្ដាយនៅក្នុងផ្ទះឬម្ចាស់ផ្ទះ។ ប៉ុន្តែបើទិសខាងលិចឆៀងខាងជើងវិញគឺសំដៅទៅលើឪពុកម្ដាយ ឬបុរសនៅក្នុងផ្ទះ។
-ផ្ទះណាដែលសាងសង់ហើយមានជម្រៅទៅក្នុងជ្រៅជាងទទឹងនឹងចាត់ទុកថាជាផ្ទះដ៏ល្អពីព្រោះតែងផ្ដល់ក្ដីចម្រើនលូតលាស់ទាំងការរស់នៅនិងមុខរបរ។
-ផ្ទះដែលសាងសង់រាងតូចចង្អៀតនៅខាងមុខផ្ទះនោះគ្មានសិរីមង្គលតែសម្រាប់ផ្ទះ ឬដីធ្លីដែលមានរាងចតុកោណកែងនឹងកើតមានសិរិមង្គលំផុត។
-ផ្ទះសាងសង់លើចង្កេះភ្នំ គឺមានលក្ខណៈមិនសូវល្អទេរីឯផ្ទះ ដែលមានរចនាម៉ូតមានខ្ពស់ទាបច្រើនដំណាក់ក៏មិនល្អហើយផ្ទះមានបន្ទប់នៅក្រោមដីស្ថិតនៅចំកណ្ដាលផ្ទះក៏មិនល្អដូចគ្នាដែរ៕
ដកស្រង់ចេញពីកម្មវិធី App fortune teller khmer