Chlart Drive ដំណោះ​ស្រាយ​ថ្មី​​មិន​ឲ្យ​​​ជាប់​​ស្ទះ​ចរាចរណ៍

  • 2016-05-19 16:35:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chlart Drive (បើកបរ​ឆ្លាតវៃ) ជា​កម្មវិធី​ថ្មី​ទើប​តែ​បង្កើត អាច​ជួយ​ផ្តល់​ដំណឹង​ពី​ស្ថានភាព​ផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​បើកបរ​មិន​ឲ្យ​ជាប់​ស្ទះ​ចរាចរណ៍។

 

 

កម្មវិធី Chlart Drive នឹង​ប្រើ Sensor លើ​ស្មាតហ្វូន ​បង្ហាញ​ថា​ផ្លូវ​ណាមួយ​កំពុង​ស្ទះ និង​ផ្លូវ​ណា​ទូលាយ​លើ​ផែន​ទី ដូច្នេះ​អ្នក​បើកបរ​អាច​ធ្វើ​ដំណើរ​ទៅ​តាម​ការ​តម្រង់​ទិស​របស់​វា។

 

យ៉ាងណា បើ​តាម​លោក គ្រុយ វណ្ណា ស្ថាបនិក​ក្រុម AliEN DEV បញ្ជាក់​ថា កម្មវិធី​ Chlart Drive ដាក់​ឲ្យ​ទាញ​យក​​ក្នុង​ទម្រង់​ជា​កំណែប្រែ Beta (កំណែប្រែ​សាក​ល្បង) លើ Play Store។

 

បច្ចុប្បន្ន​ក្រុម​លោក កំពុង​ប្រកាស​រក​មូលនិធិ​តាម​រយៈ Tosfund ឲ្យ​គ្រប់​តាម​ចំនួន​កំណត់ ដើម្បី​ឲ្យ​កម្មវិធី​បើកបរ​ឆ្លាត​វៃ ដំណើរការ​ពេញ​លេញ​និង​រលូន​ ដើម្បី​បម្រើ​ជា​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់៕

 

អត្ថបទ៖ ប៉ែត ផាន់និត