ម៉ូតូស៊េរី ០១៦ តម្លៃជាង ២ ពាន់ដុល្លារច្រើនម៉ូដែល អាចពិចារណាទិញជិះ
- 2016-05-23 17:59:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូស៊េរី ០១៦ តម្លៃជាង ២ ពាន់ដុល្លារច្រើនម៉ូដែល អាចពិចារណាទិញជិះ
ចន្លោះមិនឃើញ
អ្នកខ្លះចង់បានម៉ូតូធំនិងធន់តូច (Mini Bike) ប្រើ តែសាញរឿងតម្លៃថ្លៃហួសសមត្ថភាព។ យ៉ាងណាលើទីផ្សារស្រុកខ្មែរ នៅមានម៉ូតូធំនិង Mini Bike កំពុងពេញនិយម តម្លៃជាង ២ ពាន់ដុល្លារ ស័ក្ដិសមសម្រាប់អ្នកមានជីវភាពល្មម។
១. Pulsar NS150 ស៊េរី ០១៦ តម្លៃប្រហែល ២០៥០ដុល្លារ
@ ប្រភេទម៉ាស៊ីន៖ 4-valve, single cylinder, air-cooled engine @ ទំហំម៉ាស៊ីន៖ 150cc @ ប្រព័ន្ធសាំង៖ ប៊ិច @ ចង្កឹះលេខ៖ ៥វគ្គ @ ចំណុះធុងប្រេង៖ ១២លីត្រ
២. MSX 125 SF ស៊េរី ២០១៦ តម្លៃប្រហែល ២ ៥០០ដុល្លារ
MSX 125 SF មានទំហំម៉ាស៊ីន 125cc ហើយរូបរាងត្រូវបានរចនាប្លែកពីស៊េរី MSX ទូទៅ ដោយផ្នែកធុងសាំងមានរាងជ្រុង កែបខ្ពស់ អំពូលប្រភេទ LED រីឯបំពង់ស៊ីម៉ាំងស្ថិតនៅដាច់ផ្នែកខាងក្រោមនៃកែប ដែលមើលមួយភ្លែតស្រដៀងនឹង Kawasaki Z125។
៣. Kawasaki Z125 ស៊េរី ០១៦ តម្លៃប្រហែល ២ ៧០០ដុល្លារ
៤. Yamaha FZ ស៊េរី ២០១៦ តម្លៃប្រហែល ២ ៧៥០ដុល្លារ
@ ទំហំម៉ាស៊ីន៖ 150cc @ ប្រព័ន្ធសាំង៖ ប៊ិច @ ចង្កឹះលេខ៖ ៥វគ្គ @ ចំណុះធុងប្រេង៖ ១២លីត្រ
៤. Zoomer X ០១៦ តម្លៃប្រហែល២ ០៥០ ដុល្លារ
Zoomer X ០១៦ មានទំហំម៉ាស៊ីន ១១០ សេសេ។ កុងទ័រអេឡិចត្រូនិកស្រដៀងនឹង MSX និងបានភ្ជាប់មកជាមួយកុងតាក់ iDLING ដូចទៅនឹង Honda Click ដែលធ្វើឲ្យការដេបញ្ជោះមានសំឡេងស្ងាត់។ លើសពីនេះវាមានកាងការពារចង្កៀងភ្លើងខាងមុខ កាងក្រោយរាងទាបបន្តិច ចំណែកឯតួបំពាក់កាងការពារមើលទៅសាកសមមិត្តៗយុវវ័យ។
យ៉ាងណាដែរ ម៉ូដែលណាមួយត្រូវចិត្តប្រិយមិត្ត?
អត្ថបទ៖ ប៉ែត ផាន់និត