មេ​ក្រុមហ៊ុន​ផលិត​ប្រព័ន្ធ​​ Android លួច​ប្រើ iPhone ដល់​គេ​ចាប់​បាន​

  • 2016-05-26 16:08:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Eric Schmidt ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​នាយក​ប្រតិបត្តិ​មួយ​រូប​ប្រចាំ​ក្រុមហ៊ុន​ Alphabet ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​ Google អ្នក​ផលិត​ប្រព័ន្ធ​ប្រតិបត្តិការ​ Android។

 

 

កាល​ពី​ខែ​មីនា​កន្លង​ទៅ​ លោក​  Eric Schmidt ត្រូវ​គេ​​ចាប់​​បាន​ថា​ បាន​ថត​រូបភាព​ដោយ​ប្រើ​ទូរសព្ទ​ iPhone ដែល​ផលិត​ដោយ​គូ​ប្រជែង​ Apple។ ពេល​នោះ​លោក​មិន​បាន​​បញ្ចេញ​ប្រតិកម្ម​អ្វី​នោះ​ទេ។ ប៉ុន្តែ​ក្នុង​កិច្ច​សម្ភាសន៍​ថ្មីៗ​នេះ​ជា​មួយ​ទូរទស្សន៍​ CNBC លោក​ Eric បាន​ទទួល​ស្គាល់​ថា ​ខ្លួន​ពិត​ជា​បាន​ប្រើ​ទូរសព្ទ​ iPhone 6s មែន ប៉ុន្តែ​ក៏​មាន​ប្រើ​ Samsung Galaxy S7 ដើរ​ដោយ​ Android ផង​ដែរ។

 

 

​​​​ ការ​ប្រើ​ផលិតផល​របស់​គូ​ប្រជែង​អាច​និយាយ​ថា​មិន​មែន​បង្ហាញ​ពី​ការ​គាំទ្រ​ ប៉ុន្តែ​ប្រហែល​ជា​នាយក​ប្រតិបត្តិ​រូប​នេះ​ចង់​ដឹង​ថា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​របស់​ខ្លួន​ ​បាន​​វិវត្តន៍​ដល់​កម្រិត​ណា៕

 

ចុច​អាន៖ Microsoft​ ​ឈប់​ផលិត​ ​Nokia​ កាត់​បន្ថយ​បុគ្គលិក​ជិត​ ​២​ ​ពាន់​នាក់​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ CNBC​​​​

អត្ថបទថ្មី