ដៃគូផ្គត់ផ្គង់របស់ Apple បញ្ជាក់ពីវត្តមាន iPhone 8 ផលិតពីកញ្ចក់
- 2016-05-30 17:29:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដៃគូផ្គត់ផ្គង់របស់ Apple បញ្ជាក់ពីវត្តមាន iPhone 8 ផលិតពីកញ្ចក់
ចន្លោះមិនឃើញ
ដៃគូផ្គត់ផ្គង់មួយរបស់ក្រុមហ៊ុន Apple ទំនងជាបានបញ្ជាក់ពីចំណុចពិសេសរបស់ iPhone 8 ដែលនឹងផលិតឡើងពីសារធាតុកញ្ចក់ ហើយគ្រោងនឹងបញ្ចេញនៅឆ្នាំក្រោយនេះ។
រូបរាងគំរូ
លោក Allen Horng នាយកប្រតិបត្តិក្រុមហ៊ុន Catcher Technology ដែលផលិតសម្បកអាលុយមីញ៉ូមឲ្យទូរសព្ទ iPhone អស់ជាយូរឆ្នាំមកហើយនោះបានប្រាប់ដល់សារព័ត៌មាន Asia ថា នឹងមាន iPhone តែមួយម៉ូដែលប៉ុណ្ណោះ នឹងប្រើប្រាស់សម្បកផលិតពីសារធាតុកញ្ចក់នៅឆ្នាំក្រោយនេះ។
លោកបានបន្ថែមថា ការសម្រេចប្រើសម្បកកញ្ចក់នេះ នឹងមិនប៉ះពាល់ដល់សេដ្ឋកិច្ចក្រុមហ៊ុនរបស់លោកឡើយ ព្រោះសម្បកកញ្ចក់នៅតែត្រូវការ គ្រោងដែករឹងមាំមួយ ដើម្បីគួបផ្សំជាមួយសារធាតុកញ្ចក់ ហើយវានឹងមានតម្លៃថ្លៃជាង សម្បកអាលុយមីញ៉ូមនាពេលបច្ចុប្បន្ន។
កន្លងមកមានពាក្យចចាមអារ៉ាមច្រើនមកហើយបានផ្សព្វផ្សាយថា ក្រុមហ៊ុន Apple នឹងផលិត iPhone ដែលប្រើប្រាស់សម្បកធ្វើពីកញ្ចក់ ហើយជាមួយនឹងការបញ្ជាក់ថ្មីពីសំណាក់ CEO ក្រុមហ៊ុនផ្គត់ផ្គង់ កាន់តែច្បាស់ពីវត្តមាន iPhone កញ្ចក់៕
ចុចអាន៖ គំនូរមួយផ្ទាំងធ្វើឲ្យមេ Apple យល់ថា iPhone កើតតាំងពី ៣៥០ ឆ្នាំមុន
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ Mashable