PunPun ចង់ដកភាគហ៊ុនរកស៊ីជាមួយ March ក្រោយចែកផ្លូវគ្នា?
- 2016-05-31 18:52:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PunPun ចង់ដកភាគហ៊ុនរកស៊ីជាមួយ March ក្រោយចែកផ្លូវគ្នា?
ចន្លោះមិនឃើញ
នាពេលកន្លងទៅ មានពាក្យចចាមអារ៉ាមបាននិយាយតគ្នាថា តារាសម្ដែងស្រី Sutatta Udomsilp (PunPun) ចង់ដកខ្លួនរកស៊ីជាមួយអតីតមិត្តប្រុស Chutavuth Pattarakampol (March) បន្ទាប់ពីពួកគេប្រកាសបែកគ្នាកាលពីខែកុម្ភៈ។
ក្រោយពីចែកផ្លូវគ្នា March និយាយថានឹងទុក PunPunដូចជាប្អូនស្រីអីចឹង។ ងាកមករឿងរកស៊ីវិញ តារាវ័យក្មេងទាំងបានដាក់ទុនរួមគ្នាលើផ្នែកផលិតផលគ្រឿងសំអាង។ កាលពីម្សិលមិញ Marchវ័យ២២ឆ្នាំបានចេញមកបកស្រាយពីពាក្យលេចឮថា PunPun ចង់ដកហ៊ុនដោយថ្លែងថា៖"ពួកយើងនៅរកស៊ីជាមួយគ្នាធម្មតាទេ PunPun មិនដែលនិយាយរឿងឈប់រកស៊ីជាមួយគ្នាទេ ហើយពួកយើងកំពុងរៀបចំយុទ្ធនាការថ្មី។ បើទោះជាបែកគ្នា ប៉ុន្តែរឿងរកស៊ីគឺមិនមានបញ្ហាឡើយ ព្រោះយើងនៅទាក់ទងគ្នាធម្មតាដូចបងប្អូន"។
តារាសម្ដែងទាំងពីបានចាប់ផ្ដើមស្រលាញ់គ្នាក្រោយពេលសហការក្នុងរឿង “Hormones” ដែលរៀបរាប់ពីជីវិតយុវវ័យសិស្សសាលាក្នុងប្រទេសថៃ៕
ចុចអាន៖គូស្នេហ៍រឿង “Hormones” March និង PunPun ចែកផ្លូវគ្នាហើយ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ kapook