EDC នឹង​ផ្អាក​​ផ្គត់ផ្គង់​ភ្លើង​នៅ​តំបន់​មួយ​ចំនួន​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី៥

  • 2016-06-01 18:35:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ថ្ងៃ​សុក្រ​ទី៣ រហូតដល់​ថ្ងៃ​អាទិត្យ​ទី៥ ខែ​មិថុនា​ខាង​មុខ​នេះ តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​ផ្អាក​ការ​​ផ្គត់ផ្គង់​អគ្គិសនី​បណ្ដោះ​អាសន្ន​​រយៈ​ពេល​ពី ៨ ទៅ ៩ម៉ោង ដើម្បី​អនុវត្ត​ការងារ​ជួស​ជុល ផ្លាស់​ប្ដូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្ដាញ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

 

 

ថ្ងៃសុក្រ​ទី០៣ ខែ​មិថុនា ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៤​រសៀល​ នឹង​ផ្អាក​តំបន់​ដូចជា៖ ១. តំបន់​ភ្លើង​លេខ​ ប.ត558 ស្ថិត​នៅ​ភូមិ​ភ្នំពេញ​ថ្មី​ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែនសុខ​ ២. តំបន់​ភ្លើង​លេខ​ P331 ស្ថិត​នៅ​ភូមិ​ទួលគោក​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ ៣. តំបន់​ភ្លើង​លេខ​ P674 ស្ថិត​នៅ​ភូមិ​ស្ទឹង​ជ្រៅ​ ឃុំ​ដើម​មៀន​ ស្រុក​តាខ្មៅ​ ខេត្ត​កណ្ដាល​ ៤. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​សំរោង​ ភូមិ​អន្លង់​ក្ងាន ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ​ ៥. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​កោះ​ក្របី​ ភូមិ​ព្រែក​ថ្មី​ ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ

 

ថ្ងៃសៅរ៍​ទី០៤ ខែ​មិថុនា​ ពី​ម៉ោង​៨​ព្រឹក​ ដល់​ម៉ោង​៤​រសៀល​ នឹង​ផ្អាក​តំបន់​ដូចជា៖ ​ ១. តំបន់​ភ្លើង​លេខ​ ប.ត558 ស្ថិត​នៅ​ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែនសុខ​ ២. តំបន់​ភ្លើង​លេខ​ P007 ស្ថិត​នៅ​ភូមិ​កោះ​ក្របី​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារ​អំពៅ ៣. តំបន់​ភ្លើង​លេខ​ P331 ស្ថិត​នៅ​ភូមិ​ទួលគោក​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សីកែវ​ ៤. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ឫស្សី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ ភូមិ​ចំរើន​ ភូមិ​សន្សំ​កុសល​ ក្នុង​សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មានជ័យ​ ៥. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ពោងពាយ​ ភូមិ​ភ្នំពេញ​ថ្មី​ ភូមិ​ច្រេស​ ភូមិ​ដំណាក់​ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​

 

ថ្ងៃ​អាទិត្យ​​ទី០៥ ខែ​ឧសភា ពី​ម៉ោង​៨ព្រឹក ដល់​ម៉ោង​៥​រសៀល នឹង​ផ្អាក​តំបន់​ដូចជា៖ ១. តំបន់​ភ្លើង​លេខ​ ប.ត603 ស្ថិត​នៅ​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ​ ២. តំបន់​ភ្លើង​មួយ​ចំនួន​ ដែល​ស្ថិត​នៅ​ភូមិ​វាលស្បូវ​ ភូមិ​ស្វាយ​តា​អុក ភូមិ​ព្រែក​ជាង​ព្រុំ ក្នុង​សង្កាត់​វាលស្បូវ​ ភូមិ​តាងៅ ភូមិ​បឹង​ឈូក ភូមិ​ឫស្សី​ស្រស់ ក្នុង​សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ ៣. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​កោះ​ក្របី ភូមិ​ព្រែកថ្មី ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ៕

 

 

អត្ថបទ៖ នួន ចាន់លីហួត