Facebook បន្ថែម​ Emoji ១៥០០ ​ទៅ​ក្នុង​កម្មវិធី​ Messenger

  • 2016-06-02 17:57:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្អែក​នេះ​ Facebook នឹង​ចាប់​ផ្ដើម​បញ្ចេញ​ Emoji ចំនួន​ ១ ៥០០ ទៅ​លើ​កម្មវិធី​ Messenger ដែល​អាច​បង្ហាញ​លើ​ទូរសព្ទ​គ្រប់​ប្រភេទ​មិន​ថា​ Android​, iOS រួម​ទាំង​នៅ​លើ​វិបសាយ។

 

ពី​មុន​ពេល​ដែល​ផ្ញើ​រូប​ Emoji ពី​ Android ទៅ​កាន់​ iOS ឬ​ ពី​ iOS ទៅ​កាន់​ Android គេ​ច្រើន​ឃើញ​មាន​ប្រអប់​​ ពណ៌​ស​ ទទេ​ នេះ​ដោយ​សារ​តែ​ប្រព័ន្ធ​ប្រតិបត្តិការ​​ខុស​គ្នា។ ប៉ុន្តែ​ជា​មួយ​នឹង​ការ​អាប់ដេត​ថ្មី​បញ្ហា​មួយ​នេះ​ត្រូវ​បាន​លុប​បំបាត់។

 

 

ក្នុង​ចំណោម​ Emoji ថ្មីៗ​ទាំង​ ១៥០០ Facebook ក៏​បាន​បញ្ចូល​នូវ​ Emoji ដែល​ដំណាង​ឲ្យ​ស្ត្រី​ ​បង្ហាញ​ពី​មុខ​តំណែង​ ដូច​ជា​​ប៉ូលិស​ស្រី​ និង​បង្ហាញ​ពី​សកម្មភាព​ដូច​ជា​ ហែល​ទឹក​ រត់​ ឬ​ រាំ​ជា​ដើម។ បញ្ជាក់​ជា​ថ្មី​ថា​ Emoji នេះ​ចាប់​ផ្ដើម​បញ្ចេញ​នៅ​ថ្ងៃ​ស្អែក៕

 

​​​​​​​​​ចុច​អាន៖ Facebook​ ​​Live​ ​ពី​អវកាស​បាន​សម្រេច​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Engadget​​​​​​​​​​

អត្ថបទថ្មី