សាំង​ធម្មតា​អាច​ឡើង​ថ្លៃ​ដល់ ៣៤៥០​រៀល សម្រាប់​ការ​កំណត់​ថ្មី

  • 2016-06-02 18:40:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ថ្ងៃ​ទី០២ ដល់​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ​២០១៦ តម្លៃ​លក់​រាយ​អតិបរមា​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​គឺ សាំង​ធម្មតា ៣៤៥០​រៀល/លីត្រ សាំង​ស៊ុបពែរ ៣៥៥០​រៀល/លីត្រ និង​ប្រេងម៉ាស៊ូត ៣១០០​រៀល/លីត្រ។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​ថ្មី​របស់​ក្រសួង​ពាណិជ្ជកម្ម​ដែល​ទើប​ចេញ​ផ្សាយ​កាល​ពី​​ព្រឹក​មិញ​នេះ។

 

បើ​ប្រៀបធៀប​នឹង​ការ​ការ​កំណត់ ១០​ថ្ងៃ​មុន ពី​ថ្ងៃ​ទី២២ ដល់​ថ្ងៃ​ទី១ ខែ​មិថុនា ឃើញ​ថា​តម្លៃ​នេះ​​បន្ត​ឡើង​ទៀត។ ការ​កំណត់​សម្រាប់ ១០​ថ្ងៃ​មុន​គឺ សាំង​ធម្មតា ៣៤០០​រៀល/លីត្រ សាំង​ស៊ុបពែរ ៣៤៥០​រៀល/លីត្រ និង​ប្រេងម៉ាស៊ូត ៣០៥០​រៀល/លីត្រ។ ចំណែក​ការ​កំណត់​សម្រាប់ ១០​ថ្ងៃ​បន្ទាប់​គឺ សាំង​ធម្មតា ៣៤៥០​រៀល/លីត្រ សាំង​ស៊ុបពែរ ៣៥៥០​រៀល/លីត្រ និង​ប្រេងម៉ាស៊ូត ៣១០០​រៀល/លីត្រ។

 

រៀង​រាល់​ដប់​ថ្ងៃ​ម្ដង ក្រសួង​ពាណិជ្ជកម្ម​នឹង​កំណត់​តម្លៃ​អតិបរមា​ជាថ្មី​ឡើងវិញ ដោយ​គោលការណ៍​នេះ​ត្រូវ​បាន​ធ្វើឡើង​តាម​ប្រកាស​អន្តរក្រសួង​លេខ ០៩៨ ពណ​. អ​វ​ឯ​. ប្រក​. ចុះ​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០១៦ ស្ដី​ពី​ការកំណត់​រូបមន្ត​សម្រាប់​កែសម្រួល​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​។

 

 

​​អត្ថបទ៖ គង់ វិសាល