Fan ភាគច្រើននៅតែទាយថា Ronaldo ឈ្នះ Ballon d'Or
- 2014-10-29 00:40:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan ភាគច្រើននៅតែទាយថា Ronaldo ឈ្នះ Ballon d'Or
ចន្លោះមិនឃើញ
ប្រិយមិត្ត Sabay ភាគច្រើន នៅតែទស្សន៍ទាយថា Cristiano Ronaldo នឹងឈ្នះពាន FIFA Ballon d'Or ឆ្នាំ២០១៤នេះ។ នៅចាំបានថាកាលពីឆ្នាំ២០១៣កន្លងទៅ ក៏មានអ្នកព្យាករណ៍ភាគច្រើនថា CR7 ជាអ្នកឈ្នះដែរ ហើយទីបំផុតកីឡាករជម្រើសជាតិព័រទុយហ្គាល់ និងក្រុម Real Madrid រូបនេះ ពិតជាឈ្នះដូចការរំពឹងទុកមែន។
ចុះចំណែកឆ្នាំនេះវិញ តើ Ronaldo នឹងឈ្នះដូចការទស្សន៍ទាយភាគច្រើនរបស់ប្រិយមិត្ត Sabay ដែរឬទេ?
Ronaldo ពេលឡើងទទួលពានកីឡាករល្អរដូវកាលមុន នៅ La Liga យប់មិញ
នៅក្នុងអត្ថបទចំនួន៣ របស់ Sabay ដែលទាក់ទងនឹង Ballon d'Or មានអ្នកចូល Comment ភាគច្រើន បានទាយថា Ronaldo នឹងឈ្នះពាននេះនៅឆ្នាំនេះទៀត។ ចុចត្រង់នេះ ដើម្បីចូលទៅកាន់អត្ថបទទាំងនោះ
បេក្ខភាពទាំង២៣នាក់ដែល FIFA បញ្ចេញឲ្យដឹងថ្ងៃនេះ រួមមានកីឡាករអាល្លឺម៉ង់៦នាក់ (Mario Goetze, Toni Kroos, Philipp Lahm, Thomas Mueller, Manuel Neuer, Bastian Schweinsteiger), កីឡាករអេស្ប៉ាញ៣នាក់ (Diego Costa, Andres Iniesta, Sergio Ramos), អាហ្សង់ទីន៣នាក់ (Lionel Messi, Angel Di Maria, Javier Mascherano), បែលហ្សិក២នាក់ (Thibaut Courtois, Eden Hazard), បារាំង២នាក់ (Karim Benzema, Paul Pogba), វែល ១នាក់ (Gareth Bale), ព័រទុយហ្គាល់ ១នាក់ (Cristiano Ronaldo), ស៊ុយអែត ១នាក់ (Zlatan Ibrahimovic), ប្រេស៊ីល ១នាក់ (Neymar), ហុល្លង់ ១នាក់ (Arjen Robben), កូឡុំប៊ី ១នាក់ (James Rodriguez) និងកូឌីវ័រ ១នាក់ (Yaya Toure)។
បេក្ខភាព៣នាក់ចុងក្រោយ នឹងត្រូវដឹងនៅថ្ងៃទី១ ខែធ្នូខាងមុខ ខណៈលទ្ធផលអ្នកឈ្នះចុងក្រោយ នឹងប្រកាសក្នុងកម្មវិធី FIFA Ballon d’Or gala ដែលរៀបចំនៅទីក្រុង Zurich ប្រទេសស្វីស នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥។
អ្នកដែលជ្រើសរើសបេក្ខភាពទាំង២៣ខាងលើ គឺជាអ្នកជំនាញរបស់ FIFA និងទស្សនាវដ្ដីបារាំង France Football។ ចំណែកអ្នកដែលមានសិទ្ធិបោះឆ្នោតឲ្យបេក្ខភាពទាំងនោះ គឺអ្នកសារព័ត៌មានដែលត្រូវបានជ្រើសរើស គ្រូបង្វឹកជម្រើសជាតិ និងប្រធានក្រុមជម្រើសជាតិទាំងអស់របស់ប្រទេសសមាជិក FIFA។
តោះ! ចូលរួមយោបល់ទាំងអស់គ្នា ថាតើកីឡាករណានឹងឈ្នះ FIFA Ballon d'Or ឆ្នាំ២០១៤នេះ?
ចុចអាន៖ បេក្ខភាព២៣នាក់ដណ្ដើមពាន FIFA Ballon d’Or ចេញហើយ
ដោយ៖ សុខ សុវត្ថិ