កាសអត់ខ្សែ Samsung​​ ស្ដាប់​តន្ត្រី​ពិរោះ​ ហើយ​​អាច​​​តាមដាន​សុខភាព​ទៀត

  • 2016-06-04 20:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung​ ​ទើប​បញ្ចេញ​កាស​អត់​ខ្សែ​ម៉ូដែល​ថ្មី​ ​មាន​រាង​តូច​ ​អម​នឹង​សមត្ថភាព​បញ្ចេញ​សម្លេង​ដ៏​ពិរោះរងំ​ ​ផ្សំ​នឹង​មុខងារ​តាម​ដាន​ស្ថានភាព​ ​នៃ​សុខភាព​របស់​អ្នក​ប្រើប្រាស់​ ​។​

 

 

កាស​ថ្មី​នេះ​ ​មាន​ម៉ូដែល​ ​Gear IconX​ ​ដែល​មាន​ទំហំ​ ​ធំ​ជាង​រន្ធ​ត្រចៀក​ ​តែ​បន្តិច​បណ្ដោះ​ ​។​ ​​វា​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ ​Bluetooth​ ​សម្រាប់​ភ្ជាប់​ជា​មួយ​ស្មាតហ្វូន​ ​ហើយ​វា​មាន​សមត្ថភាព​តាម​ដាន​ពី​ស្ថានភាព​ ​នៃ​ចម្ងាយ​ ​ល្បឿន​ ​និង​កម្រិត​ស្ដាប់​លឺ​ ​របស់​អ្នក​ប្រើប្រាស់​ផង​ដែរ​ ​។​

 

 

 

ទោះ​មាន​រាង​តូច​ ​តែ​ ​Gear IconX​ ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ ​ដល់​ទៅ​ ​4GB​ ​ហើយ​សម្រាប់​ពេល​មាន​ថ្ម​ ពេញ​គឺ​អាច​ប្រើ​បាន​ ​១​ ​ម៉ោង​ ​៣០​ ​នាទី​ ​ដោយ​ប្រើ​មុខ​ងារ​ ​តាម​ដាន​ស្ថានភាព​សុខភាព​ ​និង​ចាក់​ចម្រៀង​ ​ហើយ​ប្រើ​បាន​ ​៣​ ​ម៉ោង​ ​ដោយ​ចាក់​តែ​ចម្រៀង​ដែល​រក្សា​ទុក​ក្នុង​កាស​ ​។​ ចំពោះ​តម្លៃ​ ​នឹង​ពេល​វេលា​ចេញ​លក់​ ​ខាង​ប្រភព​មិន​ទាន់​បង្ហាញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ​ ​៕​

 

 

 

 

អាន​បន្ត​ ​៖ ម៉ាលិះ៖ “ធ្វើ​អី​ខ្លួន​ឯង​ស្រឡាញ់ និង​ស្រឡាញ់​អី​ដែល​កំពុង​ធ្វើ” ទើប​ជោគជ័យ​លើ​អាជីព

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​​ ​techinsider​