ឡាន​ទំនើប​ តម្លៃ​រាប់​សែន​ដុល្លារ ត្រូវ​បោះ​បង់​ចោល​ព្រៃ​គ្រប​ជិត

  • 2016-06-07 14:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​រថយន្ត​ទំនើបៗ​ប្រមាណ ២០០​គ្រឿង ត្រូវ​ម្ចាស់​បោះបង់​ចោល​រហូត​ព្រៃ​គ្រប​ជិត នៅ​ក្នុង​ទីក្រុង Chengdu ប្រទេស​ចិន។ ក្នុង​នោះ Bentley, Land Rovers, Audi និង Mercedes Benz ជា​ដើម សុទ្ធ​តែ​ត្រូវ​ទុកចោល​រាប់​ឆ្នាំ​ព្រៃ​គ្រប​ស្ទើរ​មើល​មិន​ឃើញ។

 

 

បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្រ្តី​នៅ​តំបន់​នោះ រថយន្ត​ដែល​បោះបង់​ចោល​ភាគច្រើន​គឺ​ពាក់ព័ន្ធ​នឹង​ករណី​ឧក្រិដ្ឋកម្ម ហើយ​ខ្លះ​ទៀត ម្ចាស់​ឡាន​គ្មាន​ឯកសារ​គ្រប់គ្រាន់​ទាក់ទង​នឹង​រថយន្ត។

 

ចំនួន​ឡាន​ទុក​ចោល​យ៉ាង​ច្រើន បាន​ក្លាយ​ជា​រឿង​ឈឺ​ក្បាល​សម្រាប់​មន្រ្តី​នៅ​ក្នុង​តំបន់ ព្រោះ​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​រថយន្ត​ទាំង​នោះ។ រថយន្ត​ខ្លះ​អាច​យក​ទៅ​ដាក់​លក់​ដេញ​ថ្លៃ ឯ​ខ្លះ​ទៀត​ត្រូវ​ទុក​ចោល​ក្លាយ​ជា​ខ្មោច​ឡាន៕

 

 

 

 

 

 

 

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ DailyMail