Mitsubishi​ ​Outlander​ ​ត្រូវ​ ​Hacker​ ​បំបែក​ប្រព័ន្ធ​សុវត្ថិភាព​បាន​

  • 2016-06-07 18:25:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ​សុវត្ថិភាព​តាម​អ៊ីនធឺណិត​មួយ​របស់​ចក្រភព​អង់គ្លេស​ ​បាន​ធ្វើ​ការ​បំបែក​ប្រព័ន្ធ​សុវត្ថិភាព​របស់​រថយន្ត​ ​Mitsubishi​ ​Outlander​ ​បាន​ដោយ​ជោគជ័យ​ ​ដោយ​ប្រើ​កម្មវិធី​ទូរស័ព្ទ​ ​និង​ប្រព័ន្ធ​ ​Wi-Fi​ ​។​

 

 

ក្រុម​បំបែក​ប្រព័ន្ធ​សុវត្ថិភាព​នេះ​ ​បាន​បង្ហាញ​ថា​ ​ពួក​គេ​អាច​គ្រប់គ្រង​លើ​ប្រព័ន្ធ​អគ្គិសនី​ ​ក្នុង​រថយន្ត​បាន​ទាំង​ស្រុង​ ​ដែល​គេ​អាច​បញ្ចា​ឲ្យ​រថយន្ត​ ​ចាក់​ ​ឬ​មិន​ចាក់​សោ​,​ ​បិត​បើក​ម៉ាស៊ីន​ត្រជាក់​,​ ​និង​បិត​មិន​ឲ្យ​ប្រព័ន្ធ​បំពង​សម្លេង​សុវត្ថិភាព​រថយន្ត​ដំណើរ​ការ​ផង​ដែរ​ ​។​

 

 

អ្នក​ជំនាញ​ទាំង​នោះ​បាន​បន្ត​ថា​ ​គេ​គ្រាន់​តែ​ប្រើ​នូវ​កម្មវិធី​មួយ​ចំនួន​ ​ដើម្បី​បញ្ជូន​រលក​សញ្ញា​ទៅ​កាន់​ ​GPS​ ​របស់​រថយន្ត​ ​ដើម្បី​បំបែក​ប្រព័ន្ធ​ទាំង​នោះ​ ​។​ ​ជា​មួយ​គ្នា​នេះ​ដែរ​ ​ក្រោយ​ពី​ក្រុម​នេះ​បញ្ចេញ​វីដេអូ​ពី​វិធី​បំបែក​ប្រព័ន្ធ​សុវត្ថិភាព​រថយន្ត​ ​ខាង​ក្រុមហ៊ុន​ ​Mitsubishi​ ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​បន្ទាន់​សម័យ​ទៅ​លើ​ប្រព័ន្ធ​ទាំង​នោះ​ផង​ដែរ​ ​៕​

 

សូមទស្សនាវីដេអូបង្ហាញពីការបំបែកប្រព័ន្ធសុវត្ថិភាព

 

 

អាន​បន្ត​ ​៖​ កម្មវិធី Live វីដេអូ​ផ្ទាល់​ខ្លួន​ជាមួយ Friends ២៧ ប្រទេស​ផ្សេង​គ្នា ក្នុង​ពេល​តែ​មួយ

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​​ ​cnet​

អត្ថបទថ្មី