អាន​អត្ថបទ​នេះ​ហើយ​អ្នក​នឹង​ចង់​ញ៉ាំ​ឪឡឹក​រាល់​ថ្ងៃ

  • 2016-06-08 22:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​សិក្សា​​ថ្មី​ៗ បូក​រួម​​ទាំង​ការ​ពិសោធន៍​ស្រាវជ្រាវ​​ពី​មុន​ៗ អ្នក​ជំនាញ​បាន​ចាត់​ទុក​​ឪឡឹក​​​​ជា​ផ្លែ​ឈើ​​​សំខាន់​មួយ​ដែល​អាច​បន្ថែម​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ តាម​រយៈ សារព័ត៌មាន Daily Mail បាន​បង្ហាញ​ពី​​​​​អត្ថប្រយោជន៍​​មួយ​ចំនួន​ដែល​អ្នក​ជំនាញ​សុខភាព​លើក​មក​បង្ហាញ៖ ​​​​

 

 

១. ផ្ដល់​​​​ឲ្យ​ស្បែក​​​ស្អាត​​​​​​​​ ស្បែក​​មនុស្ស​​វិវឌ្ឍ​តាម​អាយុ​ជា​រៀង​រាល់​ថ្ងៃ ដែល​ធ្វើ​ឲ្យ​​​​​បាត់​បង់​​ឆ្អឹង​ខ្ចី (សរសៃ​ទឹក​ប្រូតេអ៊ីន​​ជួយ​ស្បែក​​មិន​ឲ្យ​ជ្រីវជ្រួញ) គ្រប់​ពេល​។ យ៉ាង​ណា​មិញ​ ការ​ញ៉ាំ​ផ្លែ​ឪឡឹក​គឺ​​​មាន​​ផ្ទុក​សារធាតុ​ បេតា ការ៉ូទីន​​​​​​​​ដែល​ជួយ​រា​រាំង​​​​បញ្ហា​នោះ ជំនួយ​ដល់​ស្បែក​​ ព្រម​ទាំង​ផ្ដល់​ជាតិ​វីតាមីន​​ C ក្នុង​តម្រូវ​ការ​របស់​សារពាង្គកាយ​ប្រចាំ​ថ្ងៃ​ផង​ដែរ។

 

២. បង្ការ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល សារធាតុ​​ពណ៌​ក្រហម​​នៃ​សាច់​ឪឡឹក​​​​​​ជួយ​បង្កើន​​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម លី​កូពីន។ សារធាតុ​នោះ​​ក៏​មាន​នៅ​ក្នុង​សាច់​​ប៉េងប៉ោង​ឆៅ​ផង​ដែរ​។ ការ​សិក្សា​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​​​​ចំណី​អាហារ​មាន​ជាតិ​លីកូពីន​ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​​​ជំងឺ​ដាច់​សរសៃ​ឈាម​បាន​២០​ភាគ​រយ។

 

៣. បន្ថយ​ការ​ឈឺ​ចាប់​សាច់​ដុំ​ មក​ពី​ហាត់​កីឡា​អស់​កម្លាំង​ អង្គុយ​​មុខ​កុំព្យូទ័រ​យូរ ឈឺ​ចុក​ចាប់​សាច់​ដុំ អ្នក​អាច​ចិត​ផ្លែ​ឪឡឹក​​ញ៉ាំ ដែល​សំបូរ​ជាតិ​ប៉ូតាស្យូម ជួយ​​​​​​​​​សម្រួល​ដល់​សរសៃ​ប្រសាទ និង​សាច់​ដុំ។ ជា​មួយ​គ្នា​នោះ សារធាតុ​ប៉ូតាស្យូម​ជួយ​រក្សា​​​​បង្ហាប់​ជាតិ​កាល់ស្យូម​​ជួយ​ឲ្យ​ឆ្អឹង​​រឹង​មាំ​ល្អ​។

 

 

៤. ពង្រឹង​ស្មារតី សារធាតុ​ Choline នៅ​ក្នុង​ផ្លែ​ឪឡឹក​ ក៏​ដូច​ជា​មាន​ក្នុង​​ស៊ុត សាច់​មាន់ និង​បន្លែ​​ខាត់​ណា ជួយ​​​ឲ្យ​​​អ្នក​មាន​ស្មារតី​នឹងន មិន​ងងុយ​គេង​ ពិសេស​​អ្នក​ដែល​ត្រូវ​​ធ្វើ​ការ ឬ​រៀន​​ដល់​យប់​ជ្រៅ។

 

៥. កម្ចាត់​ភាព​ធាត់ ឪឡឹក​​១​ផ្លែ​ មាន​៤០​​​កាឡូរី និង​​គ្មាន​ជាតិ​ខ្លាញ់ ដូច​នេះ​អ្នក​អាច​ញ៉ាំ​វា​ច្រើន​មិន​ខ្លាច​ពី​ការ​ឡើង​ទម្ងន់។ ការ​សិក្សា​ថ្មី​ៗ​បាន​​បង្ហាញ​ថា ឪឡឹក​មាន​សារធាតុ Citrulline ជំនួយ​ដល់​ក្រលៀន​​ និង​ជួយ​បញ្ចេញ​ជាតិ​ពុល​ ព្រម​ទាំង​បង្អាក់​សារធាតុ​អង់ស៊ីម​មួយ​ចំនួន​រា​រាំង​​មិន​​ឲ្យ​​ធាត់​ផង​ដែរ។

៦. ជំនួយ​សមត្ថភាព​ផ្លូវ​​ភេទ​បុរស​តាម​បែប​ធម្មជាតិ​ ការ​ស្រាវជ្រាវ​របស់​សកលវិទ្យាល័យ​រដ្ឋ តិចសាស់ សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា សារធាតុ Citrulline មាន​ក្នុង​ឪឡឹក​​អាច​បម្លែង​​​ឲ្យ​ឈាម​មាន​​លំហូរ​ចលនា​ល្អ ជា​ពិសេស​​​​វា​ជួយ​​ដល់​​​ប្រដាប់​ភេទ​​បុរស​ៗ​​ ដែល​​ជា​អំណោយ​ផល​​ក្នុង​សមត្ថភាព​ផ្លូវ​ភេទ​ជា​មួយ​ដៃ​គូ៕

 

 

ចុចអាន៖  គេង​ស្លៀក​ខោ​ក្នុង​រឹបៗ​ពេល​យប់​​​បង្ក​​គ្រោះថ្នាក់​ដល់​សុខភាព​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖dailymail ​​​​​​

​​​​​​