តំបន់ទេសចរណ៍១០កន្លែង ទាក់ទាញបំផុតនៅទីក្រុងហុងកុង
- 2016-06-10 21:59:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំបន់ទេសចរណ៍១០កន្លែង ទាក់ទាញបំផុតនៅទីក្រុងហុងកុង
ចន្លោះមិនឃើញ
ហុងកុងជាទីក្រុងរដ្ឋបាលពិសេសមួយរបស់ប្រទេសចិន ដែលមានផ្ទៃដី ២ ៧៥៤គីឡូម៉ែត្រក្រឡា មានព្រំដែនខាងជើងជាប់ខេត្តក្វាងទុង របស់ចិនដីគោក។ ហុងកុង មានប្រជាជន ៧,២លាននាក់ ចម្រុះជាតិសាសន៍គ្នាយ៉ាងច្រើន និងជាទីក្រុងមានប្រជាជនរស់នៅច្រើនបំផុតលំដាប់ទី ៤លើលោក។
ហុងកុង ទទួលភាពល្បីល្បាញតាមរយៈអគារខ្ពស់កប់ពពកស្អាតៗប្លែកៗច្រើនសង់ប្រជ្រៀតគ្នា កន្លែងកម្សាន្តដ៏សម្បូរបែប បច្ចេកវិទ្យាទំនើប ប្រជាជនមានជីវភាពធូរធារស្ទើរទាំងអស់ របៀបរបបនៃការរស់នៅមានស្តង់ដារ និងសម្បូរអ្នកជំនួញទៅរកស៊ីជាដើម។
ជនជាតិបរទេសជាច្រើនជុំវិញពិភពលោក រួមទាំងបណ្ដាក្រុមសេដ្ឋីៗ ចូលចិត្តទៅកម្សាន្តទៅក្រុងស៊ីវិល័យមួយនេះ ព្រោះមានកន្លែងកម្សាន្តកែច្នៃប្លែកៗច្រើន។ តំបន់ទេសចរណ៍ទាំង១០កន្លែង ខាងក្រោម ត្រូវគេមើលឃើញថាមានភ្ញៀវទេសចរចូលចិត្តទៅទស្សនាច្រើនជាងគេបំផុត៖
១. ភ្នំ The Peak
ភ្នំនេះត្រូវគេហៅឈ្មោះផ្សេងទៀតដូចជា Victoria Peak ឬ Mount Austin ដែលខ្ពស់ជាងគេបំផុតនៅទីក្រុងហុងកុងប្រមាណជាង ៥០០ម៉ែត្រ។ ភ្ញៀវទេសចរចូលឡើងភ្នំ ដើម្បីមើលសម្រស់ទីក្រុងហុងកុងទាំងមូល។
២. មើលភ្លើងពណ៌ Symphony of Lights
៣. សួនកម្សាន្ត Disneyland ហុងកុង
៤. ចម្លាក់ព្រះពុទ្ធ Big Buddha សង់ពីសំរឹទ្ធ ២៥០តោន កម្ពស់ ៣៤ម៉ែត្រ បើកនៅឆ្នាំ ១៩៧០
៥. ផ្សារ Stanley Market and Murray House
៦. ផ្សាររាត្រី Temple Street
៧. ទីលាន Lan Kwai Fong & Soho
៨. ភោជនីយដ្ឋានបណ្ដែតទឹក Jumbo Kingdom
៩. ទីលានជិះសេះ Happy Valley Racecourse
១០. ឧទ្យានហុងកុង Wetland Park
ចុចអាន៖ ឆ្នេរសមុទ្រស្រស់ស្អាត និងចម្លែកបំផុត ទាំង ១០កន្លែងលើពិភពលោក
ចុចអាន៖ ១០កន្លែងដែលខ្មោចលងសាហាវបំផុតនៅអាស៊ី
ចុចអាន៖ ១០កន្លែងស្រស់ស្អាតដែលអ្នកមិននឹកស្មានថាអាចមានលើផែនដី
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ Hong-kong-hotels