១០​កន្លែង​ដែល​ខ្មោចលង​សាហាវ​បំផុត​នៅ​អាស៊ី

  • 2014-10-14 22:33:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​អប្បិយជំនឿ​ ខ្មោច​ព្រាយ​បិសាច មិន​មែន​មាន​តែ​នៅ​កម្ពុជា​ទេ សូម្បី​​នៅ​បណ្ដា​ប្រទេស​លើ​ពិភពលោក​ក៏​មាន​ដូច​គ្នា​ដែរ​ ​ជាក់​ស្ដែង​កន្លែង​ទាំង​១០​នៅ​អាស៊ី ដូច​ខាង​ក្រោម​នេះ​ជា​ដើម៖

 

១. សាលា Tat Tak ហុងកុង៖ ជា​សាលា​ដែលគេ​បោះបង់​ចោល និង​ជា​កន្លែង​​ដែល​គេ​រាយការណ៍​ថា ​​មាន​មនុស្ស​ធ្វើ​អត្តឃាត ។ អ្នក​រត់​តាក់ស៊ី​មួយ​ចំនួន មិន​ហ៊ាន​បើកបរ​តាម​ផ្លូវ​ទៅ​សាលា ដែល​ហ៊ុមព័ទ្ធ​ដោយ​ផ្នូរ​​នេះ​ទេ។

 

 

២. អគារ Lawang Sewu ឥណ្ឌូណេស៊ី៖ អគារ​ប្រវត្តិសាស្ត្រ​​ដ៏​ចំណាស់​នេះ ធ្លាប់​ស្ថិត​នៅ​ក្រោយ​​អាណានិគមនិយម​បរទេស​។ ពេល​ចប់​សង្គ្រាម​លោក​លើក​ទី​២ ជប៉ុន​បាន​សម្លាប់ កងទ័ព​ឥណ្ឌូណេស៊ី​នៅ​មុខ​​អគារ ហើយ​មនុស្ស​ស្លូតត្រង់ ត្រូវ​គេ​ធ្វើ​ទណ្ឌកម្ម​នៅ​បន្ទប់​ក្រោម​ដី។

 

 

៣. រូង​ថ្ម Chibichiri ជប៉ុន ៖ ពេល​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២ ទាហាន​ជប៉ុន​បាន​សម្លាប់​ខ្លួន​ឯង ប្រសើរ​ជាង​ប្រគល់​ខ្លួន​ឱ្យ​ទាហាន​អាមេរិក។ ជនស៊ីវិល​ជាច្រើន ត្រូវ​បាន​សម្លាប់​និង​សម្លាប់​ខ្លួន​ឯង។ ទាំងនេះ​ជា​លលា​ក្បាល ដែល​ជា​ការ​ចងចាំ​មួយ​របស់​ជប៉ុន។

 

 

៤. មន្ទីរពេទ្យ Clark ហ្វីលីពីន៖ ​អតីត​មន្ទីរពេទ្យ​ទាហាន​អាមេរិក​នេះ ត្រូវ​បាន​គេ​ឱ្យ​ដឹង​ថា មាន​ខ្មោច​ទាហាន​លង​មិន​ធម្មតា​ដែរ។

 

 

៥. អគារ Bagua តៃវ៉ាន់៖ មាន​ទីតាំង​នៅ​ភាគ​ខាង​ត្បូងកោះតៃវ៉ាន់។ អគារ​លើ​កោះ Green Island នេះ បាន​ទាក់ទាញ​ទេសចរ​តៃវ៉ាន់​យ៉ាង​ច្រើន។ ​​ពី​មុន​អគារ​នេះ ជា​កន្លែង​អាណានិគម​ព្រហ្មទណ្ឌ​នយោបាយ ហើយ​ខ្មោច​ស្លាប់​ក្នុង​សម័យ​ភេរវកម្ម​សង្គ្រាម ឆ្នាំ១៩៤៩-១៩៨៧ ក៏​​លង​ខ្លាំង​ដែរ។

 

 

៦. ផ្ទះ​ខ្មោច ​កូរ៉េ​ខាងត្បូង៖ ពាក្យ​ចចាមអារ៉ាម​ច្រើន​ថា ផ្ទះ​ចំណាស់​​ដែល​គេ​បោះបង់​ចោល ក្នុង​ទីក្រុង Yeongdeok ខេត្ត Gyeongsang នេះ ​មាន​ខ្មោច​លង​គួរ​ឱ្យ​ព្រឺក្បាល​ដូចគ្នា។ អគារ​នេះ​មាន​ក្មេង​ស្រី​ម្នាក់​បាន​សម្លាប់​ខ្លួន​ឯង ក្រោយ​​សង្សារ​ចាប់​ឃុំ​ខ្លួន។ ខ្មោច​ទាហាន​កូរ៉េ​ស្លាប់​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ត្រូវ​បាន​គេ​កប់​នៅ​ផ្ទះ​នេះ។

 

 

៧. ភ្នំ​ខ្មោច (Ghost Hill) រដ្ឋ Penang ម៉ាឡេស៊ី៖ លើភ្នំ​ខ្មោច​មាន​អគារ​ជាច្រើន ហើយ​ក៏​ជា​សារមន្ទីរ​ស្ងាត់​ជ្រងំ​មួយ។ ភ្នំ​ខ្មោចជា​បន្ទាយ ​ដែល​​អង់គ្លេស​ធ្លាប់​កាន់​កាប់។ ​គេ​រាយការណ៍​ថា ទីនេះ​មាន​ខ្មោច​មន្ត្រី​ជប៉ុន​ម្នាក់​ ដែល​ត្រូវ​កាត់​ក្បាល​​ ក្នុង​សង្គ្រាម​លោក​លើក​ទី២ លងប៉ះ​សក់។

 

 

៨. ប្រាសាទ Phra Si Sanphet ខេត្ត Ayutthaya ថៃ៖ ប្រហែល​៥០​ឆ្នាំ​មុន ក្រុម​ចោរ​បាន​លួច​មាស​ពី​ប្រាសាទ​ថៃ ហើយ​ត្រូវ​បណ្ដាសា​ស្លាប់​យ៉ាង​វេទនា ហើយ​មក​ដល់​ឥលូវ​​អ្នកស្រុក​នៅ​តំបន់​នេះ នៅ​តែ​មាន​ជំនឿ។

 

៩. ជំរំ​គុក Ph Bin American វៀតណាម៖ ទ្រុង​ខ្លា​នៅ​កោះ Con Dao ជា​អតីត​គុក​ធ្វើ​ឡើង​ដោយ​បារាំង​និង​អាមេរិក និង​ជា​កន្លែង​ដែល​អ្នកទោស​វៀតណាម ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម។

 

 

១០. Tower of Silence ទីក្រុង Diu ឥណ្ឌា៖ ជា​កន្លែង​ដែល​​ប្រើប្រាស់ ​ដោយ​ពួក​សាសនា Zoroastrianism ដើម្បី​ទុក​សាកសព​របស់​ពួកគេ​ ឱ្យ​​សត្វ​បក្សី​ស៊ី៕

 

 

 -ឆ្កែ​ប៉ូលិស​ស្លាប់ ទទួល​ការ​គោរព​​ដូច​មនុស្ស

 

-មុខ​របរ​ងាយ​ៗ រាវ​​ស្លាក​​លេខ​ឡាន​លក់​ពេល​ភ្លៀង​លិច​ផ្លូវ

 

​ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ CNN