បើក​ឆាក Euro ​យប់មិញ ​បារាំង ​ស៊ី​រ៉ូម៉ានី ​តឹង​បំផុត

  • 2016-06-11 16:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ Euro 2016 ​បាន​ចាប់​ផ្ដើម​ហើយ​កាល​ពី​​យប់មិញ​នេះ ដោយ​គូ​បើក​ឆាក​មុន​គេ​គឺ​ម្ចាស់​ផ្ទះ​បារាំង​បាន​យក​ឈ្នះ​ក្រុម​រ៉ូម៉ានី​ ២-១ ហើយ​កីឡាករ Dimitri Payet ​ជា​តួ​ឯក​សម្រាប់​ក្រុម​ជម្រើស​ជាតិ​បារាំង។

 

 

Olivier Giroud ​ជា​អ្នក​បើក​គណនី​រក​គ្រាប់​បាល់​បាន​មុន​គេ ឱ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​នៅ​នាទី​៥៧ ​ប៉ុន្តែ​ឈាន​ដល់​នាទី​៦៥ ​Patrice Evra ​បាន​បង្ក​កំហុស​ក្នុង​តំបន់​គ្រោះ​ថ្នាក់​ទៅ​លើ​កីឡាករ Nicolae Stanciu ​ដែល​ធ្វើ​ឱ្យ​ក្រុម​រ៉ូម៉ានី ​រក​បាន​មួយ​គ្រាប់​វិញ​ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ។ លទ្ធផល ១-១ ​នេះ​បាន​ធ្វើ​ឱ្យ​ការ​ប្រកួត​កាន់​តែ​ជក់ចិត្ត​បន្ថែម​ទៀត​ហើយ ​ព្រោះ​ម្ចាស់​ផ្ទះ​បារាំង​ត្រូវ​ការ​ជ័យជម្នះ​ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន។

 

ឈាន​ចូល​មក​ដល់​នាទី​៨៩ ​ខ្សែ​ប្រយុទ្ធ​ Payet ​ដែល​ល្បី​ខាង​ទាត់​បាល់​ហ្វ្រីឃីត​​មិន​សំចៃ​ជើង​នោះ ​បាន​ស៊ុត​ពី​ចម្ងាយ​មួយ​គ្រាប់​បញ្ចូល​ទី​យ៉ាង​ស្អាត ​ជួយ​ឱ្យ​ក្រុម​មាន់​គក​បារាំង​រក​បាន​៣​ពិន្ទុ​ក្នុង​ប្រកួត​បើក​ឆាក​របស់​ខ្លួន។

 

 

 

 

 

 

អត្ថបទ៖ មុន្នី រម្យ រូបភាព៖ AFP