Huawei P9 សករាជថ្មីនៃកាមេរ៉ាស្មាតហ្វូន
- 2016-06-11 18:10:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei P9 សករាជថ្មីនៃកាមេរ៉ាស្មាតហ្វូន
ចន្លោះមិនឃើញ
Huawei P9 ត្រូវបានរចនារូបរាងយ៉ាងឥតខ្ចោះពីជាងច្នៃម៉ូដល្បីលំដាប់ពិភពលោក។ រូបរាងទាំងមូល ស្រោមដោយលោហធាតុប្រណីត គែមជ្រុងវ័ណ្ឌជុំវិញដោយអាលុយមីញ៉ូម ដែលមានរឹមម៉ូដមុខកាត់គ្រាប់ពេជ្រ បញ្ចេញភាពភ្លឺផ្លេករលោងឆើតឆាយ។
ជាមួយកម្រាស់ស្តើងបំផុត គឺត្រឹមតែ៦,៩៥មម ប្រើប្រាស់បានស៊ីមដល់ទៅ២ ដែលអាចទ្រទ្រង់បច្ចេកវិទ្យា 4G LTE ទាំងពីរស៊ីម ហើយបើចង់ប្រើប្រាស់ស៊ីមកាតតែមួយ ក៏អាចបន្ថែមអង្គចងចាំខាងក្រៅរហូតដល់ 128GB នៅក្នុងរន្ធស៊ីមមួយទៀតបានផងដែរ។
Huawei P9 អាចបង្ហាញរូបភាពយ៉ាងច្បាស់ត្រជាក់ភ្នែកមិនគួរឲ្យជឿ គួបផ្សំជាមួយការចនាដ៏ស្រស់ស្អាតនូវរន្ធបំពងសំឡេង រន្ធស្រូបសំឡេង និងរន្ធកាសនៅផ្នែកខាងក្រោម ជាប់នឹងរន្ធបញ្ចូលថ្មប្រភេទC។
Huawei P9 ក៏បានបំពាក់មកជាមួយនូវបច្ចេកវិទ្យាស្កេនក្រយៅដៃចុងក្រោយបង្អស់របស់ក្រុមហ៊ុន ហ៊ួវៃ ដែលអាចប៉ះដើម្បីដោះសោបានលឿនបំផុតមិនគួរឲ្យជឿ ទោះក្នុងលក្ខខណ្ឌដៃសើម ឬប្រឡាក់ក៏ដោយ។ សេនស័រស្កេនក្រយៅដៃនេះ ក៏មានសមត្ថភាពផ្សេងទៀត ដូចជា អូស Notification ឡើងចុះ ថតរូបនិងវីដេអូ បិទសំឡេងរោទ៍ និងអូសមើលរូបថត។
Huawei P9 មានលក្ខណៈពិសេសអស្ចារ្យដែលចូលមកផ្លាស់ប្តូរទាំងស្រុង នូវសមត្ថភាពផ្តិតយករូបភាពដែលកាមេរ៉ាស្មាតហ្វូនដទៃទៀតមិនអាចធ្វើបាន។ ជាមួយនឹងកាមេរ៉ាមុខទំហំ 8MP និងកាមេរ៉ាក្រោយទំហំ 12MP ចំនួនដល់ទៅ ២ ដែលឡែនមួយអាចផ្តិតយករូបភាពប្រភេទ RGB និងឡែនមួយទៀតអាចផ្តិតយករូបភាពប្រភេទ Monochrome មានសមត្ថភាពថតរូបភាពច្បាស់ស្មើនឹងកម្រិតកាមេរ៉ា 16MP ដែលកាមេរ៉ានេះបានបំពាក់ឈីបសេតផ្ទាល់ខ្លួនយ៉ាងទំនើប Huawei P9 ត្រូវបានបំពាក់នូវបច្ចេកវិទ្យាឡេនកាមេរ៉ារបស់ក្រុមហ៊ុនកាមេរ៉ាអាជីពលំដាប់ពិភពលោក Leica ដែលធ្វើឲ្យស្មាតហ្វូនមួយនេះមានសមត្ថភាពផ្តិតយករូបភាពដូចកាមេរ៉ាអាជីព។
ជាមួយមុខងារមួយចំនួនដូចជា wide aperture ដែលមាន icon បង្ហាញស្រាប់នៅផ្នែកខាងលើ អ្នកអាចថតរូបភាពដែលមានលក្ខណៈ Blur និង Focus ក៏អាចកែប្រែចំណុចច្បាស់នោះ បន្ទាប់ពីយើងថតរួចហើយក៏ដោយ។ មួយវិញទៀត ពេលដែលយើងអូសស្គ្រីនពីឆ្វេងមកស្តាំ វានឹងបង្ហាញផ្ទាំងមុខងារកាមេរ៉ាជាច្រើនដូចជា៖
មិនទាន់អស់ទេជាមួយលក្ខណៈពិសេសរបស់កាមេរ៉ា Huawei P9 នេះ ដោយគ្រាន់តែចេញមកទំព័រដើមរបស់កាមេរ៉ា អូសចំណុចសតូចលើ icon ថតរូបឡើងលើវានឹងបង្ហាញពីមុខងារកាមេរ៉ាអាជីព ដែលបានបំពាក់លើ Huawei P9 ដែលវាអាចកែប្រែពន្លឺ ភាពច្បាស់ ចម្ងាត និងល្បឿនវត្ថុដែលយើងចង់ថតបានយ៉ាងងាយ និងមានលក្ខណៈអាជីព ដែលមុខងារទាំងនោះមាន ដូចជា ISO, S, EV, AF និង AWB ជាដើម។
បើយើងអូសអេក្រង់ពីស្តាំមកឆ្វេងវិញ វាក៏បានបង្ហាញជម្រើសក្នុងការផ្លាស់ប្តូរជាច្រើន តែយើងសូមបង្ហាញពី Film Mode ដែលក៏ជាជម្រើសមិនធ្លាប់មានលើមុខងារដទៃៗទៀតដែរ វាអាចឲ្យជ្រើសរើសយកពណ៌សម្រាប់ជំនួយការថតរូបយើង ដែលមានដូចជា Standard mode ដែលបង្ហាញពណ៌ធម្មតាស្តង់ដារ Vivid colors mode អាចបង្ហាញនិងធ្វើឲ្យពណ៌ដិតលើសពីកម្រិតធម្មជាតិ និង smooth colors mode អាចធ្វើឲ្យរូបភាពរលោងស្អាត។ ជាមួយ HuaweiP9 ក៏អាចផ្តិតយករូបភាពបានយ៉ាងច្បាស់ក្នុងទីងងឹត ទោះបីភ្នែកយើងមើលមិនឃើញក៏ដោយ ជាមួយកាមេរ៉ាមុខក្រោយ ដែលមានសេនស័រហ្វ្លាសជំនួយយ៉ាងកាលីប ហើយវាក៏ត្រូវបានបន្ថែមបច្ចេកវិទ្យា Hybrid Focus ដែលអាចថតរូបបានយ៉ាងលឿន ច្បាស់ដិត និងជំនាញបំផុតក្នុងការថតរូបនៅកន្លែងដែលមានពន្លឺខ្សោយ និងងងឹតខ្លាំង។
HuaweiP9 សករាជថ្មីនៃកាមេរ៉ាស្មាតហ្វូន!
អត្ថបទ៖ ពាណិជ្ជកម្ម