តម្លៃ​សិក្សា​ ​មហាវិទ្យាល័យ​វិស្វកម្ម​ល្បី​ៗទាំង ៤ នៅ​កម្ពុជា

  • 2016-06-13 17:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​​ប្រទេស​កម្ពុជាមាន​សាកលវិទ្យាល័យ​ជា​ច្រើន​​ដែល​កំពុង​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​និង​វិស្វកម្ម ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ពី​មហាវិទ្យាល័យ​​​វិស្វកម្ម​ល្បី​ៗ​ទាំង ៤ ​​រួម​ទាំង​តម្លៃ​សិក្សា​។​

 

១) សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ៖

 

 

មហាវិទ្យាល័យ​វិស្វកម្ម​ដែល​ទើប​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០១៤ មាន​ជំនាញ​ឯកទេស​សំខាន់ៗ​ចំនួន ៣ ក្នុង​នោះ​រួម​មាន៖

-ជំនាញ​វិស្វកម្ម​ទូរគមនាគមន៍ និង​អេឡិចត្រូនិក

-ជំនាញ​វិស្វកម្ម​បច្ចេកវិទ្យា​ព័ត៌មាន

-ជំនាញ​វិស្វកម្ម​ជីវសាស្ត្រ

ថ្នាក់​បរិញ្ញាបត្រ៖ តម្លៃ​សិក្សា ៦០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ថ្នាក់​អនុបណ្ឌិត៖ មិន​ទាន់​មាន​នៅ​ឡើយ​ទេ។

 

២)  វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា៖

 

ប្រភពរូបភាព៖ FB ICT

 

ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ល្បី​និង​ចំណាស់​ជាង​គេ ដែល​ផ្ដោត​លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​  បច្ចេកទេស​និង​វិស្វកម្ម​ដែល​មាន​ជំនាញ​ឯកទេស​សំខាន់ៗ​ចំនួន ៧ ក្នុង​នោះ​រួម​មាន៖

-ទេពកោសល្យ​ គីមី និង​បច្ចេកទេស​អាហារ

-ទេពកោសល្យ​ស៊ីវិល (សំណង់​ស៊ីវិល និង​ស្ថាបត្យកម្ម)

-ទេពកោសល្យ​អគ្គិសនី ថាមពល និង​ទូរគមនាគមន៍

-ទេពកោសល្យ ធនធាន​រ៉ែ និង​ភូគព្ភសាស្ត្រ

-ទេពកោសល្យ ព័ត៌មានវិទ្យា​និង​ទំនាក់ទំនង

-ទេពកោសល្យ​ឧស្សាហកម្ម​និង​មេកានិច

-ទេពកោសល្យ ជនបទ

ថ្នាក់​បរិញ្ញាបត្រ៖ តម្លៃ​សិក្សា​ចន្លោះ​ពី ៥៥០ ដល់ ៦៥០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ថ្នាក់​អនុបណ្ឌិត៖ តម្លៃ​សិក្សា​ចន្លោះ​ពី ១ ០០០ ដល់ ១ ២០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

 

៣)  សាកលវិទ្យាល័យ​ហ្សាម៉ាន់៖

 

ប្រភពរូបភាព៖ FB Zaman University

 

មាន​មហាវិទ្យាល័យ​វិស្វកម្ម ដែល​មាន​ជំនាញ​ឯកទេស​សំខាន់ៗ​ចំនួន ២ ក្នុង​នោះ​រួម​មាន៖

-ជំនាញ​វិស្វកម្ម​សំណង់​ស៊ី​វិល

-ជំនាញ​វិស្វកម្ម​ស្ថាបត្យកម្ម

ថ្នាក់​បរិញ្ញាបត្រ៖ តម្លៃ​សិក្សា ៤ ០០០  ដុលា្លរ​ក្នុង​មួយ​ឆ្នាំ។

 

៤) សាកលវិទ្យាល័យ​ន័រតុន៖

 

ប្រភពរូបភាព៖ FB NU

 

មាន​មហាវិទ្យាល័យ​វិស្វកម្ម ដែល​មាន​ជំនាញ​ឯកទេស​សំខាន់ៗ​ចំនួន ៣ ក្នុង​នោះ​រួម​មាន៖

-ជំនាញ​វិស្វកម្ម​សំណង់​ស៊ី​វិល

-ជំនាញ​វិស្វកម្ម​ស្ថាបត្យកម្ម

-ជំនាញវិស្វកម្មអគ្គសនី

ថ្នាក់​បរិញ្ញាបត្រ៖ តម្លៃ​សិក្សា ៥០០ ដុលា្លរ​ក្នុង​មួយ​ឆ្នាំ។

 

ចុច​អាន​៖ តម្លៃ​សិក្សា​ មហាវិទ្យាល័យ​បច្ចេកវិទ្យា​វិស្វកម្ម​កំពូល​ទាំង​ ១០​ នៅ​​អាស៊ី​

អត្ថបទ៖ រក្សា