Keyboard កុំព្យូទ័រ​បោះ​បង់​ចោល ក្លាយ​ជា​ឧបករណ៍​រៀន​ភាសា​អង់គ្លេស សម្រាប់​ក្មេង​ក្រីក្រ

  • 2016-06-13 18:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Keyboard កុំព្យូទ័រ​ដែល​គ្រប់​គ្នា​បោះ​បង់​ចោល​និង​គិត​ថា​លែង​មាន​ប្រយោជន៍ ក្លាយ​ជា​ឧបករណ៍​សិក្សា​ភាសា​អង់គ្លេស​​យ៉ាង​រីករាយ​សម្រាប់​ក្មេងៗ​ក្រីក្រ​នៅ​ក្នុង​សាលា​ដូង សង្កាត់​​កោះដាច់​ ភ្នំពេញ។

 

 

លោក អ៊ុក វណ្ណដេ ​គ្រូ​បង្រៀន​នៅ​សាលា​ដូង បាន​ខិត​ខំ​អំពាវនាវ​និង​ប្រមូល​ក្តារ​ចុច​កុំព្យូទ័រ​ខូច​បោះ​ចោល ឲ្យ​បាន ៥០ គ្រឿង យក​មក​ទុក​ជា​សម្ភារៈ​សម្រាប់​ក្មេងៗ​រៀន​ភាសា​អង់គ្លេស។

 

លោក​ថា ដំបូង​ ​អំពាវនាវ​ប្រមូល​ក្តារ​ចុច​ឲ្យ​បាន​តែ ៥០បន្ទះ​ប៉ុណ្ណោះ តែ​មក​ទល់​ពេល​បាន​ទទួល​រហូត​ដល់ ៣៦០ លើស​ចំនួន​កំណត់​ទៅ​ទៀត ដោយ​សារ​បង​ប្អូន​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ចូល​រួម​ចែក​រំលែក​ក្តារ​ចុច​ខូច​ប្រើ​លែង​កើត ​ដើម្បី​ទុក​ឲ្យ​ក្មេងៗ​ក្រីក្រ​​រៀន​នៅ​​សាលា​ដូង​របស់​លោក​។

 

លោក អ៊ុក វណ្ណដេ គ្រូបង្រៀន​ក្មេងក្រីក្រ​សាលា​ដូង

 

ក្មេងៗ​ក្រីក្រ​ទាំងអស់​អាច​រៀន​ភាសា​អង់គ្លេស លេខ និង​សញ្ញា​មួយ​ចំនួន​តាម​រយៈ​ក្តារចុច។ ចំណែក​ឯ​ផ្នែក​ខាង​ក្រោយ​នៃ Keyboard លោក វណ្ណដេ ថា ក្មេងៗ​អាច​ប្រើ​ជា​ក្តារ​សម្រាប់​សរសេរ ដោយ​សារ​លោក​គ្មាន​លទ្ធភាព​ទិញ​សម្ភារៈ​ដល់​ពួកគេ។

 

យ៉ាង​ណា វណ្ណដេ ថា​លោក​នៅ​តែ ទទួល​យក​ក្តារ​ចុច​ខូច ដែល​បង​ប្អូន​ចង់​​បរិច្ចាគ ដើម្បី​បាន​ចំនួន​ច្រើន​ល្មម​អាច​ធ្វើ​ជញ្ជាំង​សាលា​៕

 

 

អាច​ទាក់ទង​លោក វណ្ណដេ តាម​លេខ ០១២ ៩៤ ៥២ ៥២។

 

អត្ថបទ៖ ប៉ែត ផាន់និត

រូបភាព៖ ហ្វេសប៊ុក ​អ៊ុក វណ្ណដេ

អត្ថបទពេញនិយម