BookMeBus ជាជយលាភី Cambodia ICT Award 2016
- 2016-06-17 20:57:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BookMeBus ជាជយលាភី Cambodia ICT Award 2016
ចន្លោះមិនឃើញ
BookMeBus បានជាប់ជាជយលាភីសម្រាប់ការប្រកួតប្រជែងពានរង្វាន់ Cambodia ICT Award (CICTA) ២០១៦។
BookMeBus ជាកម្មវិធីដែលបង្កើតឡើងដោយលោក ជា ឡង់ដា និងក្រុមការងារគម្រោង Bookmebus ដែលផ្តល់ភាពងាយស្រួលសម្រាប់ពលរដ្ឋក្នុងការកក់សំបុត្ររថយន្តក្រុងធ្វើដំណើរបានទូទាំងប្រទេសតាមអនឡាញ។
ជយលាភីមេដាយមាស, ជយលាភីមេដាយប្រាក់ និងជយលាភីមេដាយសំរឹទ្ធទទួលបានប្រាក់រង្វាន់ 5,000USD, 2,000USD និង 1,000USD។
ការប្រកួតពានរង្វាន់ Camboida ICT Award 2016 ក៏មានជយលាភីតាមប្រភេទវិញ្ញាសា៖
ពានរង្វាន់ Cambodia ICT Awards ផ្ដួចផ្ដើមគំនិតរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ វាគឺជាការប្រកួតប្រជែងថ្នាក់ជាតិមួយដែលផ្តោតសំខាន់លើក្រុមហ៊ុន ICT ដែលធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
ពានរង្វាន់មួយដ៏មានកិត្យានុភាពនេះត្រូវបានប្រគល់ជូនដល់ស្នាដៃ ICT ដែលល្អបំផុត ក្នុងចំណោមសហគ្រិននៅក្នុងប្រទេសកម្ពុជា និងដើម្បីជាគំរូមួយក្នុងការទទួលបានជោគជ័យ នៅក្នុងលក្ខខណ្ឌនៃនវានុវត្តន៍ និងការច្នៃប្រឌិត ហើយថែមទាំងជាឱកាសក្នុងការផ្តល់ថវិកាសម្រាប់ការចាប់ផ្ដើម និងការធ្វើអាជីវកម្មនៅក្នុងវិស័យ ICT នៅក្នុងប្រទេសកម្ពុជា។
តាមរយៈពានរង្វាន់នេះ វានឹងជំរុញឱ្យក្រុមហ៊ុន ICT កម្ពុជាឈានទៅកម្រិតបន្ទាប់ ដែលតំណាងឱ្យប្រទេសកម្ពុជានៅក្នុងតំបន់ និងការប្រកួតប្រជែងលក្ខណៈអន្ដរជាតិ ដូចជាការប្រកួតពានរង្វាន់វិស័យ ICT ថ្នាក់អាស៊ាន។
នេះជាពានរង្វាន់ ICT លើកទីពីរនៅប្រទេសកម្ពុជា។ មានបេក្ខជនចំនួន 32 ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងនៅក្នុងវិញ្ញាសារ 6 ប្រភេទខុសគ្នាមានដូចជា: 1. វិស័យសាធារណៈ, 2. វិស័យឯកជន, 3. ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន, 4. មាតិកាឌីជីថល, 5. បង្កើតក្រុមហ៊ុន និងទី 6. ស្រាវជ្រាវ និងអភិវឌ្ឍន៍។ គំនិតអាជីវកម្មគឺរាប់ចាប់ពីការផ្តល់សេវា ការអប់រំ, ការកំសាន្ត, សុខភាព, ទូរគមនាគមន៍, ត្រួតពិនិត្យចរាចរណ៍ និងកម្មវិធីអាជីវកម្ម។
បន្ទាប់ពីជុំទីមួយនៃការជ្រើសរើសគឺមានបេក្ខជនចុងក្រោយចំនួន 21 ត្រូវបានគេជ្រើសរើសឱ្យទៅប្រកួតប្រជែងនៅជុំផ្តាច់ព្រ័ត្រ។ សមាជិកនៃគណកម្មាការឯករាជ្យនៃ CICTA ឆ្នាំ 2016 ត្រូវបានអញ្ជើញមកពីអង្គការ និងស្ថាប័នផ្សេងគ្នា ដែលតំណាងឱ្យអាជីវកម្ម, បណ្ឌិតសភាឧស្សាហកម្ម ICT វិនិយោគិន និងអង្គការសង្គមស៊ីវិលនៅកម្ពុជា។ សមាជិក 6 ក្នុងគណៈវិនិច្ឆ័យនៃ CICTA 2016 មាន
បេក្ខជនចុងក្រោយទាំង 21 ត្រូវបានស្នើឱ្យធ្វើបទបង្ហាញ 15 នាទី នៅមុខគណៈវិនិច្ឆ័យ។ លក្ខខ័ណ្ឌនៃការផ្តល់ពិន្ទុនៃការប្រកួតប្រជែងគឺ៖ គំនិតច្នៃប្រឌិតថ្មីសម្រាប់ការដោះស្រាយបញ្ហា, តម្លៃជាសាធារណៈ, គុណភាពនិងភាពទុកចិត្ដនៃផលិតផលបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា ឬដំណោះស្រាយដែលកម្មវិធីនេះអាចធ្វើបាន។
ការប្រកួតពានរង្វាន់ CICTA 2016 មានការចូលរួមឧបត្ថម្ភ៖ ក្រុមហ៊ុន Smart Axiata, ទូរគមនាគមន៍កម្ពុជា, ប្រៃសណីយ៍កម្ពុជា, ក្រុមហ៊ុន Cambodia Fiber Optic Communication Network (CFOCN), និយ័តករទូរគមនាគមន៍កម្ពុជា, ក្រុមហ៊ុន T.O Group, ក្រុមហ៊ុន e.co, និងក្រុមហ៊ុន OpenNet ហើយដៃគូរបស់ CICTA 2016 គឺ ICT Federation Cambodia, Emerald Hub, Development Innovation, និង La French Tech Cambodge, ហើយអ្នកឧបត្ថម្ភប្រព័ន្ធផ្សព្វផ្សាយគឺ Freshnews, Sabay, Electronic World Magazine, Larein, និង Geeks in Cambodia ។