បួន​សន្លឹក​បង្ហាញ​ស្នាម​ញញឹម​​របស់​យុវជន​​រង​​គ្រោះ​ថ្នាក់​ដោយ​កាំជ្រួច​​យប់​មិញ

  • 2014-10-30 14:01:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ណា​គ្រី​ ដារ៉ូ យុវជន​រង​គ្រោះ​ថ្នាក់​ស្លាប់​​ ដោយ​កាំ​ជ្រូច​​​កាល​ពី​យប់​មិញ​​​ នៅ​​ត្រើយ​ម្ខាង​ មុខ​ព្រះ​បរមរាជវាំង​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន ​​​​ជា​ពិសេស​មិត្តភ័ក្កិ​ជន​រង​គ្រោះ​តែ​ម្តង​​​ បង្ហាញ​​អារម្មណ៍​សោក​ស្តាយ​ និង​ចូល​​រួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព។

 

យុវជន​​ ​ណាគ្រី​ ដារ៉ូ ​អាយុ​២៣​ឆ្នាំ ​​មាន​​ស្រុក​កំណើត​នៅ​ឃុំ​ឈើ​ខ្មៅ​ ​ស្រុក​កោះ​ធំ​ ​ខេត្ត​កណ្តាល​ ស្លាប់​ដោយ​សារ​ការ​បាញ់​កាំជ្រួច​ខុស​បច្ចេក​ទេស​ នៅ​ល្ងាច​ថ្ងៃ​ទី​ ​២៩ ​ខែ​តុលា​ ​ក្នុង​​ព្រះរាជ​ពីធី​គម្រប់​ខួប​ ១០​ឆ្នាំ​ នៃ​ការ​ឡើង​គ្រង​រាជ្យ​របស់​ព្រះមហាក្សត្រ​។​ ក្នុង​ហេតុការណ៍​នេះ​មាន​​មនុស្ស​បួន​​​នាក់​ផេ្សង​ទៀត​រង​របួស​ធ្ងន់​៕ ​​​

ខាង​ក្រោម​នេះ​ ជា​ស្នាម​​ញញឹម​របស់​ ណា​គ្រី​ ដារ៉ូ មុន​ស្លាប់​៖

 

 
 
 

 

អាន​អត្ថបទ៖លទ្ធផល​បាក់ឌុប​ជាប់ ឬ​ធ្លាក់ នឹង​​ដឹង​នៅ​ថ្ងៃ​ស្អែក​​​​នេះ​! ចុចត្រង់​នេះ​

អត្ថបទ៖មៃ សុខលីម

រូបភាព​៖បណ្តាញ​សង្គម​