ឡាន​ផ្សេង​រលត់​អស់​ ឯ​ឡាន Tesla បើក​កាត់​​ផ្លូវ​លិច​ទឹក​ធ្វើ​ព្រងើយ

  • 2016-06-21 17:30:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មតិ​ជា​ច្រើន​ងឿង​ឆ្ងល់​ថា​តើ​រថយន្ត​អគ្គិសនី​ដូច​ជា​ Tesla Model S នឹង​ទៅ​ជា​យ៉ាង​ណា​​ពេល​ដែល​​ជួប​ប្រទះ​បញ្ហា​ធំ​ ដូច​ជា​ផ្លូវ​មាន​ទឹក​ជន់​ជា​ដើម​នោះ។ ជា​មួយ​នឹង​វីដេអូ​ថ្មី​មួយ​អាច​ឆ្លើយ​បាន​យ៉ាង​​ក្បោះ​ក្បាយ​​ពី​សំនួរ​ខាង​លើ។

 

 

តាម​រយៈ​វីដេអូ​ដែល​ថត​នៅ​ប្រទេស​ Kazakhstan បាន​បង្ហាញ​ថា​រថយន្ត​អគ្គិសនី​ ​​​​​​​​​Model S អាច​បើក​កាត់​ផ្លូវ​ក្រោម​ដី​ដែល​មាន​ទឹក​ជន់​ ដោយ​គ្មាន​បញ្ហា​ ស្រប​ពេល​ដែល​រថយន្ត​ដទៃ​ទៀត​ជា​ប្រភេទ​រថយន្ត​ធម្មតា​ត្រូវ​ស្ថិត​នៅ​មួយ​កន្លែង​ព្រោះ​តែ​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន។

 

 

ដោយ​ឡែក​លោក​ Elon Musk ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​ Tesla បាន​ឃើញ​វីដេអូ​នេះ​ ហើយ​រំភើប​ចិត្ត​ជា​ខ្លាំង​ពី​សមត្ថភាព​រថយន្ត​របស់​ខ្លួន​ ដោយ​បាន​លើក​ឡើង​ថា​ រថយន្ត​នេះ​អាច​ប្រែ​ទៅ​ជា​ទូក​ក្នុង​រយៈ​ពេល​ខ្លី​បាន។

 

យោង​តាម​វិបសាយ​ Electrek ឲ្យ​ដឹង​ថា​ អាគុយ​របស់​ Tesla Model S ត្រូវ​បាន​ការពារ​ដោយ​​ស្រោប​យ៉ាង​ជិត ប៉ុន្តែ​ការ​បើកបរ​រថយន្ត​នេះ​លើ​ផ្លូវ​​លិច​ទឹក​អាច​បង្ក​បញ្ហា​ជា​ច្រើន៕​​​​​​​

 

ចុច​អាន៖ ​រថយន្ត ​អគ្គិសនី​ ​១១​ ​ម៉ូដែល​ ​ត្រៀម​ចូល​ទីផ្សារ​ ​ឆ្នាំ ​​​២០២០​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ CarScoops​

អត្ថបទថ្មី