ចិន​ដាក់​កំហិត​ថ្មី​លើ​ App Store របស់​ Apple ក្នុង​​ប្រទេស​ចិន

  • 2016-06-22 16:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Developer ទាំង​ឡាយ​ណា​ដែល​មាន​បំណង​ចង់​បញ្ចូល​ហ្គេម​របស់​ខ្លួន​ទៅ​លើ​ App Store ក្នុង​ប្រទេស​ចិន​ អាច​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ស្ថាន​ការ​លំបាក​មួយ​ ចាប់​ពី​ថ្ងៃ​ទី​ ១​ ខែ​ កក្កដា​ ព្រោះ​ថា​​ហ្គេម​ថ្មីៗ​ទាំង​អស់​ត្រូវ​​មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ចិន​ជា​មុន។

 

 

​​​​​​​​​​​​​​​​​​​​​​​​មិន​ថា​ហ្គេម​​ក្នុង​ស្រុក​ ឬ​ ហ្គេម​ក្រៅ​ស្រុក​ នឹង​ត្រូវ​ទទួល​ការ​ពិនិត្យ​ពី​សំណាក់​គណៈ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន។ ចំពោះ​ Developer ដែល​ឯករាជ្យ​ប្រហែល​ជា​អាច​​សូម​ការ​អនុញ្ញាត​ពី​គណៈ​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​បាន។​ ចំណែក​ឯ​​អ្នក​​ដែល​​ត្រូវ​ការ​ជំនួយ​ក្នុង​ដំណើរ​ការ​នេះ​ អាច​នឹង​ត្រូវ​ទៅ​ពឹង​​ក្រុមហ៊ុន​ណា​មួយ​ដែល​មាន​ជំនាញ​ដោះស្រាយ​បញ្ហា​នេះ​ ដោយ​ចំណាយ​ចន្លោះ​ពី​ ២​ ០០០-៥ ០០០ ដុល្លារ។

 

​​​​​​យ៉ាង​ណា​ក្ដី​ហ្គេម​ដែល​កំពុង​ដាក់​ឲ្យ​ទាញ​យក​លើ​ App Store ក្នុង​ប្រទេស​ចិន​ក៏​នឹង​ត្រូវ​ មាន​ពាក្យ​​ស្នើ​​សូម​ការ​អនុញ្ញាត​ពី​គណៈ​គ្រប់គ្រង ដោយ​ត្រូវ​ដាក់​ពាក្យ​ឲ្យ​បាន​មុខ​ថ្ងៃ​ ១​ ខែ​តុលា។ សម្រាប់​ការ​ផ្ដល់​ជូន​ការ​អនុញ្ញាត​នេះ​អាច​នឹង​ចំណាយ​ពេល​ចន្លោះ​ពី ១៨​ ទៅ​ ២០​ ថ្ងៃ៕

​​​​​​ ​

​​​​​ចុច​អាន៖ ​វីដេអូ​ថ្មីរបស់​ Samsung រង​ការ​ចោទ​ចម្លង​ស្ទីលតាម​ Apple

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ AppleInsider

អត្ថបទពេញនិយម