Troll Khmer Tinfy ពូកែ​បាញ់​តាម​ហ្វេសប៊ុក ដឹង​មួយ​ខែ​រក​បាន​​ប៉ុន្មាន​​អត់?

  • 2016-06-22 16:46:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ចូល​សំឡេង​ទីនហ្វី​កំប្លែងៗ ​សើច​រឹង​ពោះ ជា​ជំនាញ​ប្រសព្វ​របស់​ផេក Troll Khmer Tinfy តែ​ដឹង​ទេ​ថា​ផេក​នេះ​រក​ប្រាក់​បាន​ប៉ុន្មាន​ក្នុង​មួយ​ខែៗ និង​មាន​គោល​បំណង​អ្វី?

 

 

តាម​អ្វី​ដែល​ផេក​កំប្លែង​សើច​ចុក​ពោះ​មួយ​នេះ​បញ្ជាក់ ការ​ប្រឹងប្រែង​ដែល​ខ្លួន​បង្កើត​ផេក​ហើយ​បង្ហោះ​រូប វីដេអូ Troll កំប្លែងៗ​ឲ្យ​គ្រប់​គ្នា​សើច​រាល់​ថ្ងៃ​នោះ រក​មិន​បាន​ច្រើន​នោះ​ទេ ត្រឹម​តែ​ប្រមាណ ២៥០ដុល្លារ​​ក្នុង​មួយ​ខែ​ប៉ុណ្ណោះ។

 

“ហាហា... តាម​ខែ​ទេ​បង មិន​សូវ​ជា​ច្រើន​ទេ តិចតួច ខែ​ខ្លះ​មាន​ខែ​ខ្លះ​អត់...មួយ​ខែ​ បើ​រក​តាម Ads លើ Post បាន​ប្រហែល ២៥០ដុល្លារ​អ៊ី​ហ្នឹង គ្រាន់​ទុក​បង់​ថ្លៃ​អ៊ីនធឺណិត។ ក្រៅ​ពី​ហ្នឹង ​មាន​ការងារ​ស៊ី​ប្រាក់​ខែ​ដូច​គេ​ឯង Bro”។

 

ទោះ​រក​ចំណូល​មិន​ទាន់​បាន​ច្រើន តែ Troll Khmer Tinfy (TKT) និយាយ​ថា ខ្លួន​នៅ​តែ​ធ្វើ ព្រោះ​ចូលចិត្ត​សប្បាយ​ជា​ជាង​កើត​ទុក្ខ ហើយ​ក៏​ចង់​ឲ្យ​គ្រប់​គ្នា​សប្បាយ​ដូច​គ្នា ដូច​មួយ​ឃ្លា​លើ Cover ដាក់​ថា “Troll Khmer Tinfy សើច​រយះ​មាត់"។

 

 

Post កន្លង​មក

 

មួយ​សំនួរ​ដែល​បាន​សួរ "​ចុះ​មាន​ធ្លាប់​គេ​ចង់​រក​វ៉ៃ​អត់? ហើយ​ចុះ​ម៉េច​បាន​ចូលចិត្ត​បិទ​មុខ?” Troll Khmer Tinfy ថា "អត់​ដែល​មាន​ទេ​បង មាន​តែ​មួយ​ចំនួន​តូច Inbox មក​ជេរ អា​ហ្នឹង​មាន តែ​យើង​មិន​ដែល​តប​ត​ទៅ​វិញ​ទេ"។ ឯ​រឿង​បិទ​មុខ​ហ្នឹង គឺ​គ្រាន់​តែ​គិត​ថា មាន​អ្នក​ស្រឡាញ់​អ្នក​ស្អប់ តែ​ក៏​មិន​បាន​ន័យ​ថា​បិទ​មុខ​រហូត​ទេ ​តែ​មិន​ដឹង​ថា​ពេល​ណា។ មាន​មិត្ត​ស្និទ្ធស្នាល​ប៉ុណ្ណោះ​ដឹង ឯ​ចំពោះ​សង្សារ​ក៏​បាន​ដាក់​គាត់​ចូល​ជា Admin ដែរ"។

 

រឿង​ផុស​រូប និង​វីដេអូ​កំប្លែងៗ ខ្លះ​អាច​ថា​រាង​ឈ្លើយ​បន្តិច តែ TKT ចង់​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក៏​ដូច​ជា​អ្នក​គាំទ្រ យល់​ថា ​នេះ​គ្រាន់​តែ​ជា​ការ​កំប្លែង​ឲ្យ​គ្រប់​គ្នា​សើច និយាយ​ន័យ​ធៀប មិន​មែន​ចង់​បំផ្លាញ​អ្នក​ណា​នោះ​ទេ។

 

ផេក Troll សើច​ចុក​ពោះ​នេះ ថា​ទម្រាំ​បាន Post កំប្លែងៗ​មួយៗ ក្រុមការងារ​ត្រូវ​លំបាក​ព្រោះ​រវល់​ការងារ​ផ្ទាល់​ខ្លួន​ដែរ ហើយ​​ត្រូវ​គិត​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​និង​មិន​ប៉ះពាល់។ ពេល​ខ្លះ​ក៏​រង់​ចាំ​ឆ្មក់​ឱកាស​យក​មក Troll បើ​សិន​មាន​អ្វី​មួយ​ប្លែក​លើ​បណ្តាញ​សង្គម។

 

ផេក Troll Khmer Tinfy បង្កើត​ឡើង​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៤ ហើយ​ម្ចាស់​ផេក​នេះ​អះអាង​ថា​មិន​ដែល​អស់​ប្រាក់​មួយ​រៀល យក​ទៅ Boost ផេក​សូម្បី​តែ​ម្តង៕

 

អត្ថបទ៖ ប៉ែត ផាន់និត