ហ្សូណូ ​ណែនាំ មាស សុខសោភា រឿង​ហាត់​កីឡា

  • 2016-06-22 18:14:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្សូណូ បាន​និយាយ​ថា លោក​តែង​ទៅ​ជួយ​ណែនាំ​ពី​របៀប​ហាត់ប្រាណ​ដល់ មាស សុខសោភា ជា​ប្រចាំ ដើម្បី​ឱ្យ​នាង​មាន​រាង​ស្អាត​កាន់​តែ​ទាក់ទាញ​ថែម​ទៀត។

 

 

“មិន​មែន​ជា​គ្រូ​អី​ទេ! ហ្នឹង​ហើយ ខ្ញុំ​ឧស្សាហ៍​ទៅ​ជួយ​គាត់​តើ ព្រោះ​ជា​អ្នក​ស្គាល់​គ្នា​អី​អញ្ចឹង ខ្ញុំ​ដឹង​ច្រើន​ជាង សោភា រឿង​របៀប​ហាត់​ប្រាណ"។ ហ្សូណូ ថ្លែង​មក​កាន់ Sabay ក្នុង​ឱកាស​សម្ពោធ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​យីហោ" តារា" ចុង​សប្ដាហ៍​កន្លង​មក។ បុរស​សង្ហារ​រូប​នេះ​បន្ត​ថា លោក​បាន​ណែនាំ មាស សុខសោភា នូវ​ប្រភេទ​កីឡា​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន​ប្រដាល់​ផង​ដែរ។

 

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា ហ្សូណូ អះអាង​ថា ពួក​គេ​មិន​​បាន​ទៅ​ហាត់​ប្រាណ​ឱ្យ​ទៀងទាត់​នោះ​ទេ ព្រោះ​មាន​ការ​មមាញឹក​រៀងខ្លួន​ក្នុង​ការ​ងារ​សិល្បៈ។ ដោយ​ឡែក​នៅ​ក្នុង Page Facebook ផ្លូវ​ការ​របស់ មាស សុខសោភា ក៏​ធ្លាប់​បាន​សរសេរ​ដោយ​ពោល​សរសើរ​ថា ហ្សូណូ ជា​គ្រូ​បង្ហាត់​កីឡា​ម្នាក់​ដ៏​ល្អ​ម្នាក់​របស់​នាង៕

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទពេញនិយម