លែង​​លះ​ប្ដី​ពិការ​ ​រៀបការ​​​នឹង​បុរស​ផ្សេង ​ដើម្បី​​​​មើល​ថែ​​​​​​​​ប្ដី​ពិការ​ជាមួយ​​គ្នា

  • 2016-06-23 16:37:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​​ម្នាក់​រស់​នៅ​​​ទីក្រុង​ Ankang ខេត្ត​ Shaanxi  ប្រទេស​ចិន ​សម្រេច​​លែងលះ​​​ប្ដី​​ពិការ​​​​​​​ ហើយ​ទៅ​រៀបការ​​ជាមួយ​​​​​​មិត្តភ័ក្ដិ​​​ល្អ​​បំផុត​របស់​ប្ដី​​ ​​​ដើម្បី​​​អាច​ជួយ​​​មើល​ថែ​ប្ដី​​មុន​​​បាន​ទាំង​អស់​គ្នា។

 

 

អ្នក​ស្រី​ Xie Xiping បាន​​មើល​ថែ​​​ប្ដី​​​​​​​​ឈ្មោះ​ Xu Xihan ចាប់​តាំង​​ពី​​​​គាត់​​​ធ្លាក់​ខ្លួន​ពិការ​​​​​​ក្នុង​​ឧបទ្ទវហេតុ​​​​នៅ​កន្លែង​រក​រ៉ែ​កាល​ពី​​ឆ្នាំ​ ២០០២​​​។ ក្រោយ​​មក​​គាត់​បាន​​រៀបការ​​ជាមួយ​​បុរស​​ទីពីរ​​​​​ឈ្មោះ​ Liu Zongkui ​​​​​​ហើយ​​អ្នក​ទាំង​បី​​​​បាន​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​​តែ​មួយ​​​ជាមួយ​កូន​ៗ​​ពួកគេ។​

 

​លោក​ Xihan និង​អ្នក​ស្រី ​Xiping បាន​រៀបការ​​​​នៅ​ឆ្នាំ ​១៩៩៦​ ​​និង​​​មាន​កូន​​ស្រី​​ម្នាក់ ​កូន​ប្រុស​ម្នាក់​។ លោក​ Xihan ​​​បាន​ធ្វើការ​​ជា​​​កម្មករ​រ៉ែ​​នៅ​ខេត្ត​​ហ៊ូណាន​​ ​​​ក្នុង​​ឆ្នាំ​ ២០០២​ ហើយ​​ក៏​ត្រូវ​​ដុំ​ថ្ម​​ធ្លាក់​​ចំ​​​​ធ្វើ​ឲ្យ​គាត់​​ពិការ​​ត្រឹម​ចង្កេះ​​ចុះ​ក្រោម​។ គាត់​បាន​ទទួល​សំណង​ជាង​ ៦​ពាន់​ដុល្លារ​ ​តែ​មិន​អាច​ព្យាបាល​​ឲ្យ​​​មាន​សភាព​ដូច​ដើម​បាន​ទេ។​

 

​​​​​​​​Xihan ​​​​​​​បាន​ទទួល​ដំណឹង​​ពី​អ្នក​ជិត​ខាង​ដោយ​បង្ហើប​ថា​​ ប្រពន្ធ​​គាត់​​​នឹង​ទៅ​រៀបការ​ជាមួយ​បុរស​​ដទៃ​ ​ហើយ​ចាកចេញ​ពី​គាត់​​នៅ​ប៉ុន្មាន​ខែ​ទៀត​​។ ​ក្រោយ​ដឹង​រឿង​នេះ​​​ គាត់​​​​​បាន​ប្រាប់​​ប្រពន្ធ​​​​​ឲ្យ​លែង​លះ​ខ្លួន​ និង​​​​​​​រស់​នៅ​​ជាមួយ​​​មនុស្ស​​ថ្មី​​​ទៀត​ទៅ​ចុះ។ ​​ពេល​វេលា​ចេះ​តែ​ដើរ​ទៅ​មុខ​​ ​អ្នក​ស្រី​ Xiping បាន​លែងលះ​​​ប្ដី​ខ្លួន​​ប្រាកដ​មែន​ រួច​ទៅ​រៀបការ​​មួយ​​​មិត្តភ័ក្ដិ​​ជិតដិត​​របស់​​ប្ដី​ ​តែ​​​​មិន​បាន​រត់​ចោល​​ប្ដី​​​ទី​មួយ​​ឡើយ។

 

​ក្នុង​​ឆ្នាំ​ ​២០១២​​ ​​​​​អ្នក​ស្រី​ និង​ប្ដី​ថ្មី​​មាន​កូន​​ប្រុស​​​មួយ​ទៀត​ តែ​​អ្នក​ទាំង​អស់​​​​រស់​នៅ​​ក្នុង​ផ្ទះ​​ជាមួយ​គ្នា​យ៉ាង​សុខសាន្ត​៕​

 

 

 

 

 

 

ចុចអាន៖ ក្រុម​និស្សិត​គូស្នេហ៍ ​​​ស្លៀក​​​​ពាក់​ស្លឹក​​ឈើ​​​​រមួល​ចូល​គ្នា​​​​ជា​នំចាំង​

 

ប្រែ​សម្រួល៖​ ឡេង​ ភារុណ ប្រភព៖ Dailymail