ឥណ្ឌា​បង្ហោះ​ផ្កាយ​រណប​ ២០​ ប្រើ​ពេល​ត្រឹម​ ២៦​ នាទី​

  • 2016-06-23 17:39:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រទេស​ឥណ្ឌា​ទើប​បង្ហោះ​​នូវ​ផ្កាយ​រណប​ចំនួន​ ២០​ ដោយ​ជោគជ័យ​ ដែល​ប្រើ​ពេល​ ២៦​ នាទី​ និង​ចំណាយ​គ្រាប់​រ៉ុកកែត​អស់​តែ​មួយ​ប៉ុណ្ណោះ​ ដែល​នេះ​​ជា​កំណត់​ត្រា​ថ្មី​សម្រាប់​​ភ្នាក់ងារ​អវកាស​ឥណ្ឌា។

 

 

គ្រាប់​រ៉ុកកែត​ដែល​បាញ់​ចេញ​​ពី​កោះ​ Sriharikota របស់​ឥណ្ឌា​​មាន​ផ្ទុក​នូវ​ផ្កាយ​រណប​របស់​ប្រទេស​អាល្លឺម៉ង់​ សហរដ្ឋអាមេរិក​ កាណាដា​ និង​ ឥណ្ឌូណេស៊ី​ ផង​ដែរ។ ផ្កាយ​រណប​ភាគ​ច្រើន​គឺ​ប្រើ​ក្នុង​គោល​ដៅ​​ ត្រួត​ពិនិត្យ​ និង​ វាស់​កម្រិត​​បរិយាកាស​នៃ​ភព​ផែនដី និង​ ផ្កាយ​រណប​ខ្លះ​ទៀត​គឺ​ប្រើ​សម្រាប់​​បង្កើន​សេវា​រលក​វិទ្យុ។

 

ជំនួញ​ពាណិជ្ជកម្ម​ខាង​ផ្នែក​បង្ហោះ​ផ្កាយ​រណប​​របស់​ឥណ្ឌា​ហាក់​មាន​ការ​រីក​ចំរើន​ខ្លាំង​ ប្រៀប​ដូច​ជា​ជំនួញ​ទូរសព្ទ​ និង​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​ដើម។ ចំណុច​លេច​ធ្លោ​មួយ​របស់​ភ្នាក់ងារ​អវកាស​ឥណ្ឌា​ ដែល​អាច​ទាក់​ទាញ​អតិថិជន​នៅ​លើ​ពិភពលោក​បាន​ គឺ​​មាន​កម្រៃ​ឈ្នួល​ទាប​ជាង​ភ្នាក់ងារ​អវកាស​ធំៗ​ដទៃ។

 

រំលឹក​ថា​ភ្នាក់ងារ​អវកាស​ NASA មាន​កំណត់​ត្រា​ដែល​អាច​បាញ់​បង្ហោះ​ផ្កាយ​រណប​បាន​​ដល់​ ២៩​ ក្នុង​មួយ​លើក​ និង​ភ្នាក់ងារ​អវកាស​រុស្សី​វិញ​អាច​បាញ់​បង្ហោះ​ដល់​ទៅ​ ៣៣ ​គ្រឿង​ ក្នុង​មួយ​លើក៕​​​​​​​​​​

 

ចុច​អាន៖ ​ចិន​ ​ផលិត​ Super Computer​ ​លឿន​ជាង​គេ​បំផុត​ ​បាន​សម្រេច​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ​ប្រភព៖ DailyMail​​​​​​​​​​​​