iPhone 7 ធ្លាយ​តម្លៃ​ មុន​ថ្ងៃប្រកាស​​ចេញ​លក់​

  • 2016-06-24 18:00:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​ iPhone 7 មិន​ទាន់​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​នៅ​ឡើយ​ ប៉ុន្តែ​លក្ខណៈ​សម្បត្តិ​របស់​វា​បាន​លេច​ធ្លាយ​បន្តិចៗ​លើ​បណ្ដាញ​អ៊ីនធឺណិត​ ក្នុង​នោះ​មាន​រួម​ទាំង​តម្លៃ​របស់​ iPhone ជំនាន់​ក្រោយ​នេះ​ផង​ដែរ។

 

រូបរាង​គំរូ

 

បើ​តាម​ការ​លេច​ធ្លាយ​ចុង​ក្រោយ​ពី​ប្រទេស​ចិន​អំពី​​តម្លៃ​ iPhone 7 ​ឃើញ​ថា​វា​នឹង​មាន​បី​ម៉ូដែល​ផ្សេងៗ​គ្នា​ ដោយ​មាន​ iPhone 7, 7 Plus និង​ 7 Pro ដោយ​តម្លៃ​ខុសៗ​គ្នា​ទៅ​តាម​ទំហំ​អង្គ​ចងចាំ​ និង​ ម៉ូដែល។ ចំពោះ​តម្លៃ​លេច​ធ្លាយ​ iPhone 7 គឺ​មាន​ចាប់​ពី​ ៥២៥៨ យ័ន​ (ប្រមាណ​ ៨០០​ ដុល្លារ) សម្រាប់​ទំហំ​ ៣២ GB និង​ ២៥៦ GB តម្លៃ​ ៧០៨៨ យ័ន​ (ប្រមាណ​ ១០៧៥ ដុល្លារ)។

 

 

សម្រាប់​ iPhone 7 Plus គឺ​មាន​ចាប់​ពី​ ៦០៨៨ យ័ន​ (ប្រមាណ​ ៩២៥ ដុល្លារ) ដល់​ ៧៨៨៨ យ័ន​ (ប្រមាណ​ ១១៩៧​ ដុល្លារ) និង​ iPhone 7 Pro តម្លៃ​ពី​ ៧០៨៨ យ័ន​ (ប្រមាណ​ ១០៧៥ ដុល្លារ) ដល់​ ៨៨៨៨ យ័ន​ (ប្រមាណ​ ១៣៤៩ ដុល្លារ)។

 

​បញ្ជាក់​ថា​ Apple គ្រោង​​ប្រកាស​ iPhone ជំនាន់​ចុង​ក្រោយ​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ​ ដោយ​មាន​វា​មាន​រូបរាង​ស្រដៀង​នឹង​ iPhone 6s តែ​មាន​បន្ថែម​ចំណុច​ថ្មីៗ​មួយ​ចំនួន។ នេះ​បើ​តាម​ពាក្យ​ចចាមអារ៉ាម​ដែល​លេច​ធ្លាយ​កន្លង​មក៕

 

​​​ ចុច​អាន៖ មាន​ដឹង​ទេ​ ​iPhone​ ​មួយ​គ្រឿង​មាន​ខ្ចៅ​ប៉ុន្មាន​គ្រាប់​?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ GSMArena​​​​​​​​​​​​​

អត្ថបទពេញនិយម