៥ចំណុចគួរដឹងពីការធ្វើប្រជាមតិបោះឆ្នោតរបស់អង់គ្លេសចាកចេញពី EU
- 2016-06-24 22:38:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ចំណុចគួរដឹងពីការធ្វើប្រជាមតិបោះឆ្នោតរបស់អង់គ្លេសចាកចេញពី EU
ចន្លោះមិនឃើញ
ចក្រភពអង់គ្លេសបានធ្វើប្រជាមតិបោះឆ្នោតចាប់តាំងពីថ្ងៃព្រហស្បតិ៍ ទី២៣ មិថុនាម្សិលមិញនេះ ដើម្បីសម្រេចថាតើគួរនៅឬចាកចេញពីសហគមន៍អឺរ៉ុប។ តាមរយៈសារព័ត៌មាន BBC បានបង្ហាញពីហេតុផលមួយចំនួន ដែលនៅពីក្រោយការធ្វើយុទ្ធនាការនោះឡើង៖
មូលហេតុអ្វីធ្វើឲ្យមានការបោះឆ្នោតប្រជាមតិនោះឡើង?
លោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron ធ្លាប់បានសន្យាថានឹងធ្វើប្រជាមតិមួយឡើង បើលោកជាប់ការបោះឆ្នោតសកលនាឆ្នាំ២០១៥។ ការធ្វើប្រជាមតិនោះធ្វើឡើងក្នុងបំណងឲ្យប្រជាជនអង់គ្លេសមានសិទ្ធិបញ្ចេញមតិ ស្របពេលដែល EU មានវិធានការគ្រប់គ្រងច្រើនលើការរស់នៅរបស់ប្រជាជនអង់គ្លេស ទើបធ្វើឲ្យការបោះឆ្នោតនោះកើតឡើង។ "វាជាពេលមួយដែលប្រជាជនអង់គ្លេសបញ្ចេញមតិ។ វាដល់ពេលមួយដែលត្រូវពិភាក្សារឿងទាក់ទងនិងសហគមន៍អឺរ៉ុបក្នុងនយោបាយអង់គ្លេស "។ នេះបើតាមសម្ដីលោក Cameron ។
តើអ្វីទៅជាហេតុផលនាំឲ្យចក្រភពអង់គ្លេសចង់ចាកចេញពី EU?
ដោយសារតែសហគមន៍អឺរ៉ុបមានវិធានការគ្រប់គ្រងច្រើនទាក់ទងនឹងវិស័យអាជីវកម្ម ព្រមទាំងគិតលុយរាប់ពាន់លានផោនក្នុងមួយឆ្នាំៗលើកម្រៃជាសមាជិក EU។ ក្រៅពីនោះ EU មានគោលការណ៍សំខាន់មួយគឺ "Free Movement”ដែលមានន័យថា ប្រជាជនមិនបាច់មានវីសា ដើម្បីធ្វើដំណើរឬទៅរស់នៅក្នុងបណ្ដាប្រទេសនៅសហគមន៍អឺរ៉ុបនោះឡើយ ដែលជាហេតុនាំឲ្យEU ចង់ឲ្យអង់គ្លេសដកការគ្រប់គ្រងលើព្រំដែនរបស់ខ្លួន។
ហេតុផលអ្វីខ្លះដែលនាំឲ្យចក្រភពអង់គ្លេសចង់នៅជាសមាជិក EU?
ចំពោះយុទ្ធនាការរបស់ប្រជាជនដែលគាំទ្រចក្រភពអង់គ្លេសនៅ EU ដោយសារតែភាពងាយស្រួលក្នុងការលក់ទំនិញផ្សេងៗទៅប្រទេសសមាជិក EU ដទៃទៀត លំហូរចូលនៃជនអន្តោប្រវេសន៍ដែលភាគច្រើនជាយុវជនក្មេងៗអាចធ្វើការ ធ្វើឲ្យមានកំណើនសេដ្ឋកិច្ច។
តើនរណាចង់ឲ្យចក្រភពអង់គ្លេសចាកចេញពី EU?
គណបក្សឯករាជ្យចក្រភពអង់គ្លេស (ចង់ឲ្យអង់គ្លេសចាកចេញពី EU) សមាជិកសភាជិតពាក់កណ្ដាលរួមទាំងគណៈរដ្ឋមន្ត្រី៥រូបនិងសមាជិកសភាគណបក្សពលករជាច្រើន និងគណបក្សរួបរួមប្រជាធិបតេយ្យ ក៏គាំទ្រចង់ឲ្យចេញដែរ។
តើនរណាចង់ឲ្យចក្រភពអង់គ្លេសនៅជាសមាជិក EU?
លោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron គណៈរដ្ឋមន្ត្រី១៦នាក់របស់លោក គណបក្សពលករ គណបក្សជាតិស្កុតឡែន គណបក្សវែល Plaid Cymru គណបក្សសេរីប្រជាធិបតេយ្យ ចង់ឲ្យនៅ ខណៈពេលគណបក្សអភិរក្សមិនបញ្ចេញមតិ (អព្យាក្រឹត្យ)។
*** ដោយឡែកលទ្ធផលបោះឆ្នោតប្រជាមតិចុងក្រោយ ដែលសំឡេងចង់ឲ្យចក្រភពអង់គ្លេសចេញពី EU បានឈ្នះលើសំឡេងគាំទ្រ (១៧ ៤១០ ៧៤២ ទល់នឹង ១៦ ១៤១ ២៤១ សំឡេង)៕
ចុចអាន៖ ទីផ្សារពិភពលោកច្របូកច្របល់ ក្រោយអង់គ្លេសបោះឆ្នោតប្រជាមតិផ្ដាច់ខ្លួនពី EU
ប្រែសម្រួល៖ មាន រតនា ប្រភព៖ BBC, CNN