ទីផ្សារពិភពលោកច្របូកច្របល់ ក្រោយអង់គ្លេសបោះឆ្នោតប្រជាមតិផ្ដាច់ខ្លួនពី EU
- 2016-06-24 19:11:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីផ្សារពិភពលោកច្របូកច្របល់ ក្រោយអង់គ្លេសបោះឆ្នោតប្រជាមតិផ្ដាច់ខ្លួនពី EU
ចន្លោះមិនឃើញ
តាមការចុះផ្សាយរបស់ Business Insider ទីផ្សារហិរញ្ញវត្ថុពិភពលោកកំពុងស្ថិតនៅក្នុងភាពវឹកវរស្របពេលប្រទេសអង់គ្លេសកំពុងធ្វើប្រជាមតិបោះឆ្នោតផ្ដាច់ខ្លួនចេញពីសហគមន៍អឺរ៉ុប។
មកទល់ពេលនេះទីផ្សារភាគហ៊ុនជុំវិញពិភពលោកធ្លាក់ចុះយ៉ាងគំហុក ដោយតម្លៃលុយផោនរបស់អង់គ្លេសកំពុងធ្លាក់ចុះយ៉ាងខ្លាំងធៀបនឹងរូបិយប័ណ្ណបរទេសផ្សេងៗទៀត ដោយបានធ្លាក់ទៅតម្លៃទាបបំផុតក្នុងរយៈពេល៣១ឆ្នាំ។ នេះបើតាមសារព័ត៌មាន CNN។
តាមការព្យាករណ៍របស់សារព័ត៌មានជាច្រើននៅលើពិភពលោក ក្នុងនោះមានទាំងសារព័ត៌មានអង់គ្លេស BBC បានឲ្យដឹងថា លទ្ធផលបោះឆ្នោតឲ្យប្រទេសអង់គ្លេសចាកចេញពីសហគមន៍អឺរ៉ុបនឹងទទួលជ័យជម្នះ ដោយយោងតាមទិន្នន័យបណ្ដោះអាសន្ន ដោយប្រជាពលរដ្ឋជាង ៥២%បានបោះឆ្នោតគាំទ្រ ខណៈ ៤៨%ចង់បន្តនៅជាសមាជិករបស់សហគមអឺរ៉ុប ៕
ប្រែសម្រួល៖ មាន រតនា ប្រភព៖ BBC, CNN, Businessinsider