Zoomer X កែ​ចេញ​​រាងប្លែកៗ​ចឹង ដឹង​អស់​ថ្លៃ​ប៉ុន្មាន​អត់?

  • 2016-06-27 17:12:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម៉ូតូ Zoomer X ​មួយ​គ្រឿង​ជា​ធម្មតា​តម្លៃ​ប្រហែល ២ ០០០ ដុល្លារ​ឬ​ក្រោម​នេះ​តិច​តួច​ប៉ុណ្ណោះ តែ​បើ​យក​ទៅ​លេង ឬ​កែ​ឱ្យ​ទាក់ទាញ​វិញ តម្លៃ​ស្ទើរ​តែ​ទ្វេ​មួយ​ជា​ពីរ។

 

រូបភាព៖ MiniBIKE Cambodia

 

លោក ទុន សុវណ្ណឌី​ដែល​ជា​​ប្រធានសហគមន៍​​អ្នក​​លេង​​ម៉ូតូ​កម្ពុជា  បាន​ប្រាប់​ឱ្យ​ដឹង​ថា ម៉ូតូ​ដែល​យុវវ័យ​ស្ទាវៗ​កំពុង​ពេញ​និយម​យក​មក​កែ លេង​ម៉ូត​ភាគ​ច្រើន​មាន Zoomer X, MSX, Café, Today, Scopy ជា​ដើម​។ តម្លៃ​នៃ​ការ​លេង អាស្រ័យ​លើ​សម្ភារៈ​ជាក់​ស្ដែង ដូច​ជា​កង់​មុខ ឬ​ក្រោយ ១ គ្រាប់​តម្លៃ​ប្រហែល​ពី ៣០០ ទៅ ៤០០ ដុល្លារ​ទៅ​តាម​ទំហំ​កង់។ កង់​ល្អ ១គូ​ជា​មធ្យម​តម្លៃ​ពី ៧០០ ទៅ ១ ០០០ ដុល្លារ​ បើ​ដៃ​ចង្កូត​វិញ តម្លៃ​ចាប់​ពី​ ៣០ ដល់ ១០០ ​ដុល្លារ ឯ​ចង្កៀង​បំភ្លឺ​វិញ ​តម្លៃ​ពី ១០០ ដល់ ១៥០ ដុល្លារ។

 

សរុប​មក ​ម៉ូតូ​មួយ​គ្រឿង បើ​កែ​បី​ចំណុច​ខាង​លើ​នេះ អាច​អស់​ដល់​ខ្ទង់ ១ ៥០០ ទៅ ២ ៥០០ ដុល្លារ​បន្ថែម​ទៀត​លើ​តម្លៃ​ដើម តែ​បើ​​កែ ឬ​លេង​បន្តិច​​បន្តូច​ឱ្យ​មាន​ភាព​ទាក់​ទាញ​មិន​ចំណាយ​ខ្ពស់​ដូច្នេះ​ទេ។

 

លោក​បាន​បន្ថែម​ថា ចំពោះ​​ការ​លេង ឬ​កែ​ម៉ូតូ​ជា​​គំនិត​ច្នៃ​ប្រឌិត​បង្កើត​អ្វី​ដែល​ថ្មី ប៉ុន្តែ​ចំពោះ​ការ​កែ​លេង​​ស៊ីម៉ាំង​ចេញ​លឺ​សម្លេង​ខ្លាំង​ដូច​ឡាន ឬ​កែ​ខុស​លក្ខណះ​បច្ចេកទេស​ក៏​លោក​មិន​គាំ​ទ្រ​ដែរ និង​ចង់​ឱ្យ​ការ​លេង​ម៉ូតូ​គ្រាន់​តែ​ការកម្សាន្ត​ដោយ​មិន​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ៕

 

ចុច​អាន៖  ម៉ូតូ​ឥណ្ឌា​ ​ផលិត​ឆ្នាំ​ ​១៩៤៧​ ​ដាក់​លក់​ ​៣​ម៉ឺន​ដុល្លារ​

អត្ថបទ៖ រក្សា

 

អត្ថបទពេញនិយម