អេស្ប៉ាញ ​& អង់គ្លេស ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​​ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ

  • 2016-06-28 11:19:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​២​ ម្ចាស់​ការពារ​តំណែង​ជើង​ឯក​អេស្ប៉ាញ និង​តោ​កំណាច​អង់គ្លេស ដែល​គេ​រំពឹង​ថានឹង​អាច​​ឈ្នះ​ពាន​ Euro 2016​ បាន​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ​ បន្ទាប់​ពី​​​​​ពួកគេ​បរាជ័យ​ក្នុង​ការ​ប្រកួត​យប់​មិញ។

 

 

អង់គ្លេស បាន​ចាញ់​ក្រុម​ដែល​ទើប​ឡើង​លេង​ Euro លើក​ដំបូង​អ៊ីស្លង់​ ២-១។ ប្រធាន​ក្រុម​ Wayne Rooney ​ជា​អ្នក​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ ​ឲ្យ​អង់គ្លេស​នាំ​មុខ​មុន​​នៅ​នាទី​ទី​៤ ប៉ុន្តែ​២​នាទី​បន្ទាប់​ខ្សែ​ការពារ​ Ragnar Sigurdsson បាន​ស៊ុត​គ្រាប់​តាម​ស្មើ​ឲ្យ​អ៊ីស្លង់ មុន​​ពេល​ Kolbeinn Sigthorsson ​ស៊ុត​ពី​ចម្ងាយ​ទម្លុះ​ដៃ​អ្នកចាំទី​ Joe Hart ​ឲ្យ​អ៊ីស្លង់​ឈ្នះ​ ២-១។ ដូច្នេះ​អ៊ីស្លង់ នឹង​ឡើង​ទៅ​ប៉ះ​ម្ចាស់​ផ្ទះ​បារាំង នៅ​វគ្គ​៨​ក្រុម​​ចុង​ក្រោយ។

 

រីឯ​ការ​ប្រកួត​មួយ​គូ​ទៀត​ ក្រុម​ម្ចាស់​ការពារ​តំណែង​ជើង​ឯក​​គោ​ជល់​អេស្ប៉ាញ ក៏​​ធ្លាក់​ត្រឹម​វគ្គ​​១៦​ក្រុម​នេះ​​ដូច​គ្នា​​ បន្ទាប់​ពី​ចាញ់​អ៊ីតាលី​ ២-០។ ២​គ្រាប់​របស់​អ៊ីតាលី ស៊ុត​ដោយ​ខ្សែ​ការពារ​ Giorgio Chiellini របស់​ Juventus នៅ​នាទី​​៣៣ និង​ខ្សែ​ប្រយុទ្ធ Graziano Pelle របស់​ក្រុម​ Southampton ​នៅ​ចុង​ម៉ោង​នាទី​៩០+១។ ដូច្នេះ​អ៊ីតាលី ​នឹង​ឡើង​ទៅ​ប៉ះ​អាល្លឺម៉ង់ នៅ​វគ្គ​៨​ក្រុម​ជា​បន្ត៕

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc