មាស​ សុខសោភា​ ប្រាប់​មូលហេតុ ​​មិន​​ច្រៀង​​ភាសា​​អង់គ្លេស​​ដូច​មុន

  • 2016-07-01 13:11:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ កញ្ញា មាស សុខសោភា ​បាន​ចូល​រួម​​ការ​ផ្សាយ​ផ្ទាល់​តាម​​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​ ដើម្បី​ផ្សព្វ​ផ្សាយ​​អាល់ប៊ុម​ថ្មី​របស់​ខ្លួន ​ហើយ​ឆ្លៀត​ឱកាស​​នោះ ​ក៏​បាន​បក​ស្រាយ​នូវ​ចម្ងល់​ ហេតុ​អ្វី​មួយ​រយៈ​ចុង​ក្រោយ​នេះ​ កញ្ញា​មិន​ដែល​បក​ស្រាយ​ចម្រៀង​​ភាសា​អង់គ្លេស​ដូច​មុន?

 

 

ម្ចាស់​បទ "លើ​លោក​នេះ ​ខ្ញុំ​ស្រលាញ់​ម៉ាក់​ខ្ញុំ​ជាង​គេ" ​លើក​ឡើង​ថា​៖ "ដោយ​សារ​យើង​ពិបាក​រក​អ្នក​និពន្ធ​ ព្រោះ​អ្នក​និពន្ធ​យើង​សុទ្ធ​​តែ​ជា​ខ្មែរ​ អញ្ចឹង​ហើយ​ពួក​គាត់​ពិបាក"។ សោភា បន្ត​ថា ​កញ្ញា​នៅ​តែ​ខិត​ខំ​ប្រឹង​ប្រែង​សម្រាប់​ចម្រៀង​ជា​ភាសា​អង់គ្លេស​នេះ​ មិន​បោះ​បង់​ចោល​នោះ​ទេ​ ព្រោះ​ថា​ បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស ​​គឺ​អាច​ផ្សព្វ​ផ្សាយ​បាន​ទៅ​ច្រើន​តំបន់​ មិន​ថា​ក្នុង ​ឬ​ក្រៅ​ស្រុក​នោះ​ទេ។

 

 

​តារា​ចម្រៀង​ជួរ​មុខ​របស់​ផលិតកម្ម Town មាស សុខសោភា បាន​ប្រកាស​ឈប់​ច្រៀង​ចម្រៀង​ចម្លង​ពី​បរទេស​ហើយ​ ថ្មីៗ​នេះ​ទើប​តែ​ចេញ​លក់​អាល់ប៊ុម​ទោល​​​ទី​១ ជា​ប្រភេទ​​បទ​ភ្លេង​ថ្មី​សុទ្ធ ​ផលិត​ដោយ​កូន​ខ្មែរ​៕

 

 

អត្ថបទ៖ SAMEDY​