១ វិនាទីមានអ្វីកើតឡើងខ្លះលើបណ្ដាញអ៊ីនធឺណិត?
- 2016-06-29 15:56:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១ វិនាទីមានអ្វីកើតឡើងខ្លះលើបណ្ដាញអ៊ីនធឺណិត?
ចន្លោះមិនឃើញ
វិបសាយឈ្មោះ Internet Live Stats បានបង្កើតផែនទីមួយដែលបង្ហាញថាក្នុងមួយវិនាទីៗមានអ្វីខ្លះកើតឡើងលើប្រព័ន្ធអ៊ីនធឺណិតជុំវិញពិភពលោក។
បើតាមវិបសាយខាងលើបង្ហាញថាមួយវិនាទីមានការ Search ចំនួន ៥៤ ០០០ ដងលើ Google, Tweet ជាង ៧ ពាន់ដងលើ Twitter ហើយមាន Email ចំនួន ២ លានបានផ្ញើចេញទៅ។ នៅលើ Instagram ឯណោះវិញមានរូប ៧២៩ សន្លឹកបាន Upload ចូល, លើ YouTube មានវីដេអូ ១២៥ ៤០៦ ត្រូវបានគេចុចមើល និងការហៅចេញចំនួន ២ ១៧៧ លើកបានធ្វើឡើងលើ Skype។
ទិន្នន័យផ្សេងមួយទៀតអំពី Facebook បង្ហាញថារៀងរាល់មួយនាទីមានសារ (Message) ចំនួន ១៥០ ០០០ ដែលអ្នកប្រើប្រាស់បានផ្ញើទៅវិញទៅមកតាមរយៈវិបសាយ និងកម្មវិធីទូរសព្ទ (Messenger) ហើយរៀងរាល់១៥នាទីមាន Post ប្រមាណ ៤៩ លានដែលបាន Post លើហ្វេសប៊ុក, Friend Request ប្រមាណ ១៥០ ០០០ ដែលអ្នកប្រើប្រាស់បាន Add និងចំនួនចុច Like ៧,៥លានដង៕
ចុចអាន៖ ពិភពលោកទៅជាយ៉ាងណានៅឆ្នាំ ២០៣៦?
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ DailyMail