Facebook បិទ​ចោល​កម្មវិធី​ Paper​ ​ព្រោះ​បរាជ័យ​ខ្លាំង

  • 2016-07-01 16:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​នៅ​ទី​បំផុត​ Facebook បាន​សម្រេច​បិទ​ចោល​កម្មវិធី​ Paper ​នៅ​ថ្ងៃ​ទី​ ២៩​ កក្កដា​នេះ​ ព្រោះ​តែ​វា​​មិន​អាច​ទាក់​ទាញ​ចំនួន​អ្នក​ប្រើ​ប្រាស់​បាន​ច្រើន​ ដូច​ជា​ការ​រំពឹង​ទុក។

 

 

Paper ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​ឆ្នាំ​ ២០១៤​ ដែល​វា​​​​ជា​ប្រភេទ​កម្មវិធី​សម្រាប់​អាន​ព័ត៌មាន​ទៅ​តាម​ផ្នែក​ ដូច​ជា​ នយោបាយ, បច្ចេកវិទ្យា, ម្ហូបអាហារ និង​ ប្រធាន​បទ​​​ជា​ច្រើន​ទៀត។ ត្បិត​ថា​កម្មវិធី​នេះ​មាន​ចំណុច​ពិសេស​ច្រើន ប៉ុន្តែ​​មិន​ធ្លាប់​មាន​ឈ្មោះ​ក្នុង​បញ្ជី​ "កម្មវិធី​ដែល​មាន​អ្នក​ទាញ​យក​ច្រើន​ជាង​គេ​ទាំង​ ១៥០០" ឡើយ ចាប់​តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០១៤​ មក។

 

​​​ទោះ​បី​ជា​កម្មវិធី​ Paper លែង​មាន​វត្តមាន​ក៏​ពិត​មែន​ ប៉ុន្តែ​ចំណុច​ពិសេស​ៗ​ដែល​មាន​នៅ​ក្នុង​កម្មវិធី​ត្រូវ​បាន​គេ​យក​ទៅ​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​ Facebook។ ឧទាហរណ៍​ដូច​ជា​មុខងារ​​ Instant Articles នៅ​លើ​ Facebook ជា​ដើម​ ដែល​មាន​ការ​ឌីហ្សាញ​ស្រដៀង​នឹង​ Paper៕

 

ចុច​អាន៖ ស្មាន​ជា​កម្មវិធី​គិត​លេខ​ តាម​ពិត​ជា​កម្មវិធី​លាក់​រូបភាព​ និង​វីដេអូ​សោះ!​​​​​​​​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ DigitalTrend​