ចិន ដើរមុខ អាមេរិក ចាក់សាំងឲ្យផ្កាយរណបជោគជ័យ នៅអវកាស
- 2016-07-04 16:19:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន ដើរមុខ អាមេរិក ចាក់សាំងឲ្យផ្កាយរណបជោគជ័យ នៅអវកាស
ចន្លោះមិនឃើញ
អ្នកវិទ្យាសាស្ត្រចិន បានធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើល ក្រោយពួកគេ អាចចាក់សាំងបន្ថែមឲ្យផ្កាយរណប ដែលកំពុងអណ្ដែតក្នុងគន្លងតារាវិថី។
ការបាញ់បង្ហោះ រ៉ុកកែត Long March -7 កាលពីសប្តាហ៍មុន
ពួកគេបានឲ្យដឹងថា ប្រតិបត្តិការនេះបានដំណើរការយ៉ាងរលូន ដោយក្នុងនោះឥន្ធនៈជាច្រើនពាន់លីត្រ ត្រូវបញ្ជូនតាម រ៉ុកកែត Long March-7 ។ បច្ចេកវិទ្យានេះ អាចនិយាយបានថា មានប្រទេសតែប៉ុន្មានប៉ុណ្ណោះធ្លាប់បានសាកល្បងប្រើប្រាស់ ដែលវិធីនេះស្រដៀងគ្នាទៅនឹងការចាក់សាំងឲ្យយន្តហោះលើអាកាសដែរ។
ក្នុងនោះសម្រាប់អង្គការ NASA ធ្លាប់បានប្រកាសផងដែរថា ពួកគេនឹងធ្វើការបន្ថែមសាំងឲ្យផ្កាយរណប ដែលកំពុងអណ្ដែតក្នុងគន្លងតារាវិថី ក្នុងឆ្នាំ ២០២០ ខណៈ កាលពីឆ្នាំ ២០១៣ ពូកគេក៏ធ្លាប់ធ្វើតេស្តសាកល្បងផងដែរ៕
អានបន្ត ៖ Channel YouTube ពិសេសសម្រាប់អ្នកចង់ចេះជួលជុលកាមេរ៉ា និង Len ដោយខ្លួនឯង
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ vocativ