​ក្រុម​បុរាណ​វិទូ​អាមេរិក​​​ជីក​បង្គន់​​ រក​ឃើញ​វត្ថុ​​​​​បុរាណ​ជិត​​៩​ម៉ឺន​​​​​មុខ​​

  • 2016-07-04 17:50:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​ក្រុម​​​​​​បុរាណ​វិទូ​​នៅ​​សហរដ្ឋ​អាមេរិក​​​​ ​បាន​ជីក​​​កកាយ​​​រក​ឃើញ​​​​​វត្ថុ​បុរាណ​​​​​ចំនួន​ជាង​​ ៨៧ ០០០​​​មុខ​​ ​​ដែល​​​​​​ត្រូវ​គេ​ដឹង​​ថា​​​បន្សល់​ទុក​​​កាល​​តាំង​ពី​សម័យ​​​​បដិវត្តន៍​​ American Revolution ​​​​គឺ​​​​​ជាង​ ២៥០​ឆ្នាំ​មុន​​ នៅ​ទីក្រុង​ Philadelphia។

 

​​​​​​​​​​

​ក្រុម​​អ្នក​ជំនាញ​​​ បាន​​​ធ្វើ​កំណាយ​​​​លើ​​បន្ទប់​​ទឹក​​សង់​ពី​ដី​ឥដ្ឋ​​ចំនួន​​ ​១២​កន្លែង​​​ ​ពេល​​ជីក​​​​​​​តាម​ប្លុក​​​ចំនួន​​​២​​ ​​​​ក្បែរ​​​​វិមាន​​​​ឯករាជ្យ​​ Independence Hall ​​នៃ​​ទីក្រុង​​​ខាង​លើ។ ​​ការ​​​​ជីក​​​កកាយ​​​ចាប់​​ដើម​​ដំណើរ​ការ​ដំបូង​​​ក្នុង​​ឆ្នាំ​ ២០១៤​ ។​

 

​​​​​​​​​​​​​​​​​​​ក្នុង​នោះ​​គេ​បាន​​រក​ឃើញ​​​​​ចាន​បែក​បាក់​​​​ ​ក្រឡ ​​កែវ ពែង​ ​​ដប​ ​និង​​គ្រឿង​​ប្រើ​ប្រាស់​ច្រើន​​ប្រភេទ​​ដូច​រូប​ខាង​ក្រោម​។ ​អ្វី​ធ្វើ​​​គេ​ចាប់​​អារម្មណ៍​​ខ្លាំង​ជាង​គេ​​​​​​​បំផុត​​​​គឺ ​​ចាន​​គោម​​​បែក​បាក់​មួយ​​មាន​​ឆ្លាក់​រូប​​សំពៅ​​ Tryphena ដែល​​បាន​​​​ធ្វើ​ដំណើរ​​ពី​​​​ទីក្រុង​​ Philadephia ទៅ​កាន់​ទីក្រុង​ Liverpool ​ប្រទេស​​អង់គ្លេស ​​​ឆ្នាំ​​ ១៧៦៥។

 

​​​ក្រុម​​​ដដែល​​ ​បាន​សន្និដ្ឋាន​ថា​​​​​​​វត្ថុ​​​​រក​ឃើញ​ទាំង​​នេះ​​​​ ​ទំនង​​ជា​​របស់​​​ឈ្មួញ​​​​​រក​ស៊ី​​​​​ក្នុង​ស្រុក ​ព្រោះ​មាន​​តាំង​​ពី​​សំបក​លៀស​ ​ដប​​មាន​ស្រា រហូត​​ដល់​ឡេវអាវ​​​។ បន្ថែម​​លើ​​នោះ​​​ គេ​​បាន​រក​ឃើញ​​​​​​​គ្រោង​​ឆ្អឹង​សត្វ​បក្សី​​​ចំនួន​ ៦៦​ក្បាល ​​ត្រី និង​សត្វ​ Raccoon ​២​ក្បាល​ផង​ដែរ​។ វត្ថុ​បុរាណ​​​​​ទាំង​នេះ​​​នឹង​​​ដាក់​តាំង​បង្ហាញ​​​​នៅ​ក្នុង​សារមន្ទីរ​​​​​​​​ឲ្យ​សាធារណជន​​ទស្សនា នៅ​ខែ​មេសា​​ឆ្នាំ​​ក្រោយ​​​​​​​​នេះ​ហើយ​៕

​​​

 

 

 

 

 

 

 

 

 

 

 

ចុចអាន៖ បុរាណ​វិទូ​បើក​គម្រប​មឈូស​អាយុ​ជាង​១០០០​ឆ្នាំ​ ឃើញ​គ្រោង​ឆ្អឹង​មនុស្ស​​នៅ​​ល្អ​ឥត​ខ្ចោះ​

ចុចអាន៖ ​ជីក​ដី​ក្បែរ​កីឡដ្ឋាន ​ប្រទះ​ឃើញ​បណ្ដុំ​​ផ្នូរ​បុរាណ​​អាយុ​​ជាង៣០០០​​ឆ្នាំ​​គួរ​​ឲ្យ​​ភ្ញាក់​ផ្អើល

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Huffingtonpost