អ្នក​មាន​ជំនឿ​ថា វិហារ​លោក​តា​ គហេ ឲ្យ​លេខ​ឆ្នោត​ឆុត

  • 2016-07-05 00:42:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​គ្រាប់​គ្នា​ខំ​ស្កាត់​ពី​រាជធានី​ភ្នំពេញ និង តំបន់​នានា ហើយ​ខ្លះ​មក​ពី​ក្រៅ​ប្រទេស មក​ដដុស​សាច់​លោក​តា គហេ នៅ​វត្ត​វិហារ​សួគ៌ ដើម្បី​សុំ​លេខ​ឆ្នោត។

 

តើ​ហេតុ​អ្វី​គ្រាន់​តែ​ដដុស​រូប​សំណាក​ឃើញ​លេខ? ចម្លើយ​ពិត​ជា​ពិបាក​ ប៉ុន្ដែ​នេះ​ជា​ជំនឿ​ ហើយ​អ្នក​ធ្លាប់​សុំ​លេខ​កន្លង​មក​ ត្រូវ​ឆ្នោត​ជា​បន្ដបន្ទាប់ ទើប​មនុស្ស​ចេះ​តែ​ទៅ​បន់​នៅ​វិហារ​លោក​គហេ។

 

តើ​លោក​តា គហេ ជា​នរណា? តាម​ពិត​ទៅ​ លោក​តា គហេ គឺជា រូប​សំណាក​មួយ​ដែល​គេ​សាងសង់​គោរព​ដល់​លោក​តា។ តាម​ប្រវត្តិសាស្ត្រ​ លោកតា គហេ គឺជា អ្នក​ជ្រោមជ្រែង​ និង ទំនុកបម្រុង តាំង​ពី​ព្រះបាទ​បក្សី​ចាំ​ក្រុង នៅ​វ័យ​កុមារ។ លោក​ជា​មន្ត្រី ចាស់​កម្សត់កម្រ​នឹង​ព្រះបាទ​បក្សី​ចាំ​ក្រុង និង ព្រះ​មាតា​របស់​ទ្រង់។

 

 

និយាយ​អំពី​អប្បិយជំនឿ​វិញ លោក តាម៉ុន អ្នក​មើល​ថែ​វិហារ​លោក​តា គហេ បាន​ប្រាប់ Sabay ថា មាន​មនុស្ស​ជាច្រើន​បាន​ធ្លាប់​បន់​ត្រូវ​កន្ទុយ​លេខ ទើប​ពួកគេ​មក​ធ្វើ​បន់​ស្រន់​ និង លាបំណន់​ជាបន្តបន្ទាប់​នៅ​ទី​នេះ។

 

លោកតា គហេ គឺជា អ្នក​មាន​បារមី ហើយ​មាន​មនុស្ស​ជាច្រើន​ខ្លះ​មក​ពី​ភ្នំពេញ អាមេរិក កាណាដា និង បារាំង​ ក៏​មាន​មក​បន់​ស្រន់​នៅ​ទី​នេះ ខ្លះ​សុំ​លេខ​ឆ្នោត ខ្លះ​បុណ្យ​រឿង​រក​ស៊ី​មាន​បាន។ នៅ​ក្បែរ​រូប​សំណាក​លោក​តា​ គហេ គឺ​មាន​អណ្ដូង​ប្រេង​មួយ​ដែល​ទឹក​នេះ គឺ​គិត​ពី​ម៉ោង ៦ ព្រឹក​ មាន​ទឹក រហូត​ដល់​ម៉ោង ៥ ល្ងាច​ លែង​មាន​ទឹក​វិញ។ នេះ​ជា​អភូតហេតុ​ចម្លែក​មួយ​នៃ​អណ្ដូង​ទឹក​មួយ​នេះ។ តាម៉ុន និយាយ។

 

ក្រុម​អ្នក​មាន​ជំនឿ និង ធ្លាប់​ត្រូវ​ឆ្នោត​​ ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ បាន​ប្រាប់​ថា ពេល​ឃើញ​លេខ​ចំ ជួន​កាល​ឆ្នោត​ចេញ អត់​ចំ​ទេ អ្នក​ចាក់​ត្រូវ​ចាក់​លេខ​លើ និង ចុះ​មួយ​លេខ ឬ​ត្រឡប់​ចុះ​ឡើង​ទើប​ត្រូវ​។

 

តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក៏​មាន​អ្នក​មក​ខ្សឹប​ប្រាប់​ Sabay ថា មិន​មែន​សុទ្ធតែ​ការ​បន់ស្រន់​ទាំង​អស់​ត្រូវ​លេខ​ឆ្នោត​នោះ​ទេ ប៉ុន្តែ បើ​អ្នក​ចង់​បន់​​អំពី​រឿង​ធ្វើ​ការ និង រក​ស៊ី​មាន​បាន​ គឺ​ល្អ​ជាង ព្រោះ​ថា ការ​ចាក់​កន្ទុយ​លេខ​ គឺជា​ល្បែង​ស៊ីសង​មិន​ស្រប​ច្បាប់៕

 

អត្ថបទ៖ វិបុត្រ