ហ្គេម​ខ្មែរ-បរទេស Wrath of Fighters និង King of Fighters មួយ​ណា​ល្អ​លេង?

  • 2016-07-05 16:51:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​ស្នាដៃ​កូន​ខ្មែរ Wrath of Fighters ជា​ប្រភេទ​ហ្គេម​ប្រយុទ្ធ​ជក់​ចិត្ត​ផលិត​ដោយ​ក្រុម DirexPlay។ ហ្គេម​នេះ​​មាន​តួអង្គ​ប្លែកៗ​និង​ឈ្មោះ​​ភាសា​ខ្មែរ​កំប្លែងៗ មិន​ធ្វើ​ឲ្យ​អ្នក​លេង​ឆាប់​ធុញ​ទ្រាន់​ឡើយ។ ចង់​​វាយ​ឈ្នះ Fighter ជា​ច្រើន​ផ្សេង​ទៀត អ្នក​លេង ​ត្រូវ Customize អ្នក​ប្រយុទ្ធ​ (Fighter) របស់​ខ្លួន​ឲ្យ​កាន់​តែ​ខ្លាំង។

 

Wrath of Fighters 

 

ចំណែក​ឯ​ហ្គេម​ King of Fighters វិញ​ជា​ស្នាដៃ​​ក្រុមហ៊ុន​ផលិត​វីដេអូ​ហ្គេម​ល្បី​របស់​ជប៉ុន​ឈ្មោះ SNK Playmore Corporation។ ហ្គេម​នេះ​ក៏​ជា​ប្រភេទ​ហ្គេម​ប្រយុទ្ធ​ដូចគ្នា តែ​តួអង្គ​ហ្គេម​ធំ​ជាង Wrath of Fighters។

 

King of Fighters 

 

ហ្គេម​ទាំង​ពីរ​អាច​ប្រើ​អ៊ីនធឺណិត ដើម្បី​ប្រជែង​​គ្នា​ជាមួយ​អ្នក​លេង (Player) ដទៃ​ជុំវិញ​ពិភពលោក។ ប៉ុន្តែ​សម្រាប់ King of Fighters មិន​អាច Customize តួអង្គ​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​ដូច​ក្នុង​ហ្គេម Wrath of Fighters បាន​នោះ​ទេ។

 

សម្រាប់ Wrath of Fighters ជា​ស្នាដៃ​ថ្មី​មួយ​ទៀត ដែល​ក្រុម DirexPlay បាន​ផលិត បន្ទាប់​ពី​ហ្គេម Hungry ObOb, Sok and Sao’s Adventure និង Chasing Zombies។ បច្ចុប្បន្ន​ហ្គេម​នេះ​មាន​តែ​លើ Play Store មិន​ទាន់​មាន​លើ​ App Store ឡើយ៕

 

Wrath of Fighters លើ Play Store 

 

King of Fighters 

 

 

 

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទពេញនិយម