BlackBerry ប្រកាសឈប់ផលិតត្រកូលទូរសព្ទ Classic
- 2016-07-07 17:15:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BlackBerry ប្រកាសឈប់ផលិតត្រកូលទូរសព្ទ Classic
ចន្លោះមិនឃើញ
ក្រុមហ៊ុន BlackBerry បានសម្រេចចិត្តឈប់ផលិតត្រកូល BlackBerry Classic ដែលជាម៉ូដែលទូរសព្ទប្រើក្ដារចុចដ៏ល្បីល្បាញមួយ។
អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន BlackBerry លោក Ralph Pini បានសរសេរថា៖ "ត្រកូល Classic ជាផលិតផលដ៏អស្ចារ្យមួយសម្រាប់អតិថិជន ដោយអាចបំពេញបានគ្រប់តម្រូវការ។ ប៉ុន្តែ Classic បានមានវត្តមានលើសពេលកំណត់សម្រាប់ទីផ្សារស្មាតហ្វូនបច្ចុប្បន្ន។ យើងបានត្រៀមជាស្រេចសម្រាប់ការផ្លាស់ប្ដូរនេះ ដូចនេះយើងនឹងអាចផ្ដល់ជូនផលិតផលប្រសើរជាងនេះទៅឲ្យអតិថិជន"។
កន្លងមកនេះមានពាក្យចចាមអារ៉ាមជាច្រើនបានផ្សព្វផ្សាយពីទូរសព្ទស៊េរីថ្មីរបស់ BlackBerry ដែលមានឈ្មោះថា Neon, Argon, និង Mercury ដោយម៉ូដែលទាំងបីសុទ្ធតែមានក្ដារចុច៕
ចុចអាន៖ លេចរូបរាងទូរសព្ទស៊េរីថ្មីរបស់ Nokia ដើរដោយ Android
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ GSMArena