រូបភាពចុងក្រោយ កែវយឹតអវកាសជប៉ុនឃើញ មុនវាបាត់បង់ទៅ
- 2016-07-07 20:56:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពចុងក្រោយ កែវយឹតអវកាសជប៉ុនឃើញ មុនវាបាត់បង់ទៅ
ចន្លោះមិនឃើញ
កាលពីខែមេសាកន្លងទៅភ្នាក់ងាររុករកលំហអាកាសរបស់ជប៉ុន (JAXA) បានប្រកាសនៃការបាត់បង់ជាផ្លូវការនូវកែវយឹតអវកាស Hitomi ដែលសម្រាប់ត្រួតពិនិត្យ Black Hole ដោយបានដាក់បង្ហោះកាលពីពាក់កណ្ដាលខែកុម្ភៈ។
នៅពេលនោះក្រុមអ្នកវិទ្យាសាស្ត្រក៏បានប្រកាសដែរថា ទាញបានព័ត៌មានបន្តិចបន្តួចពីកែវយឹតអវកាសនោះ ដោយព័ត៌មាននោះត្រូវបានគេបង្ហើបដឹងនៅថ្ងៃនេះ។ ការអង្កេតឃើញចុងក្រោយរបស់ Hitomi គឺជាកញ្ចុំនៃកាឡាក់ស៊ី Perseus ដែលជាកាឡាក់ស៊ីមានចម្ងាយ ២៤០ លាន ឆ្នាំពន្លឺពីផែនដី។
តាមព័ត៌មានឲ្យដឹងទៀតថាស្ថានភាពកួចវិលនៃឧស្ម័នក្ដៅក្នុងកាឡាក់ស៊ី Perseus ហាក់មានសភាពស្ងប់ស្ងាត់ជាងការរំពឹងទុក ដោយធ្វើចលនាក្នុងល្បឿនត្រឹម ១៦៤ គ.ម/វិនាទី ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះព័ត៌មានដ៏ស្ដួចស្ដើងនេះក៏បានផ្ដល់នូវការយល់ឃើញថ្មីនៃកម្លាំងស្រូបទាបកើតឡើងលើ Black Hole ដែលស្ថិតនៅចំកណ្ដាលកាឡាក់ស៊ី ដែលកម្លាំងនេះបានដើរតួក្នុងការបង្កើតកាឡាក់ស៊ីនេះឡើង។
យោងតាមអ្នកស្រាវជ្រាវ ទិន្នន័យដែល Hitomi បានបញ្ជូនត្រឡប់មកវិញ បានបង្ហាញថាឧស្ម័នក្នុងកាឡាក់ស៊ីអាចផ្ទុះចេញពី Black Hole យក្សដែលនៅចំកណ្ដាល ព្រោះ Black Hole ជាអ្នកគ្រប់គ្រងលើការរីកលូតលាស់នៃកាឡាក់ស៊ី៕
ចុចអាន៖ NASA នឹងកម្ទេចយានអវកាស Juno បើរកឃើញមនុស្សភពផ្សេង
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ DailyMail