ជប៉ុន ប្រកាសផ្លូវការ នៃការបាត់បង់កែវយឹតអវកាសប្រមាញ់ Black Hole
- 2016-04-29 17:12:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុន ប្រកាសផ្លូវការ នៃការបាត់បង់កែវយឹតអវកាសប្រមាញ់ Black Hole
ចន្លោះមិនឃើញ
ភ្នាក់ងាររុករកលំហអាកាសរបស់ជប៉ុន (JAXA) បានប្រកាសនៃការបាត់បង់ជាផ្លូវការនូវកែវយឹត ដែលទើបតែដាក់បង្ហោះកាលពីពាក់កណ្ដាលខែកុម្ភៈកន្លងទៅ។
ការបាត់បង់កែវយឹតឈ្មោះ Hitomi នេះដោយសារតែការកាត់ផ្ដាច់ចេញពីគ្នានៃបំណែកសំខាន់ៗ ដូចជាបន្ទះសូឡាដែលមាននាទីដំណើរការកែវយឹត បានផ្ដាច់ចេញ។ អ្នកស្រាវជ្រាវបានលើកឡើងថា ភាពបរាជ័យនេះក៏មានការចូលរួមចំណែកពី ការ Error របស់មនុស្សផងដែរ។
បើតាមការរាយការណ៍របស់សារព័ត៌មាន Nature បានឲ្យដឹងថា ការគួបផ្សំគ្នារវាងបញ្ហានៃ Software ព្រមទាំងភាព Error នៃកម្មវិធី បណ្ដាលឲ្យកែវយឹតមិនអាចគ្រប់គ្រងការរង្វិលបាន រហូតដល់ធ្វើឲ្យបំណែកចំនួន១០ ផ្ដាច់ចេញពីខ្លួន ដែលក្នុងនោះរួមមានបន្ទះសូឡាផងដែរ។
Hitomi ជាកែវយឹតអវកាសដែលមានតម្លៃ ៣៦៥លានដុល្លារ បង្កើតឡើងសម្រាប់ស្កេនសកលលោកទាំងមូល ដើម្បីអាចបង្ហាញជាទ្រង់ទ្រាយដែលមានមាត្រដ្ឋានធំ រួមទាំងស្កេនរក តំបន់ខ្មៅ (Black Hole) និងបណ្ដុំនៃហ្វូងផ្កាយផងដែរ៕
ចុចអាន៖ ទស្សនាវីដេអូផ្កាយផ្ទុះ ថតបានលើកដំបូងគេក្នុងប្រវត្តិសាស្ត្រ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ PopSci