Lexus 570 ​២០១៦ ​នៅ​វៀតណាម​ឡើង​ថ្លៃ​ខ្លាំង ​​​ក្រោយ​​​ពន្ធ​ថ្មី​អនុវត្ត​​

  • 2016-07-12 13:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​​ពី​អត្រា​​ពន្ធ​ថ្មី​ចាប់​ផ្ដើម​អនុវត្ត​​កាល​ពី​ថ្ងៃ​ទី​ ១​ កក្កដា​ នៅ​ក្នុង​ប្រទេស​វៀតណាម​ តម្លៃ​រថយន្ត​នៅ​ប្រទេស​វៀតណាម​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក ជាក់​ស្ដែង​ដូច​ជា​ម៉ូដែល​ Lexus LX 570 ឆ្នាំ​ ២០១៦​ ជា​ដើម។

 

 

​​តាម​វិបសាយ​ក្នុង​ស្រុក​មួយ​បាន​បង្ហាញ​ថា​រថយន្ត​ LX 570 ឆ្នាំ​ ២០១៦​ ដែល​​អត្រា​ពន្ធ​ចាស់​មាន​តម្លៃ​ត្រឹម​ ៥ ៧២០​ លាន​ដុង​ (ប្រហែល​ ២៥៦ ៤០០ ដុល្លារ) បាន​ឡើង​​ថ្លៃ​ដល់​ ៨ ០២០ ពាន់​លាន​ដុង​ ( ប្រហែល​ ៣៥៩ ៦០០ ដុល្លារ)។ ការ​កើន​ឡើង​តម្លៃ​ដ៏​ថ្លៃ​នេះ​ក៏​ព្រោះ​តែ​ ​​​LX 570 ជា​ប្រភេទ​រថយន្ត​មាន​កម្លាំង​ខ្លាំង​​ម៉ាស៊ីន​មាន​ទំហំ​ដល់​ ៥,៧ លីត្រ​ ដែល​អត្រា​ពន្ធ​ថ្មី​​តម្រូវ​ឲ្យ​បង់​ពន្ធ​ ១៣០% លើ​ការ​នាំចូល។

 

​​​​LS 460L ឆ្នាំ​ ២០១៦

 

រថយន្ត​ Lexus មួយ​ម៉ូដែល​ទៀត​ដែល​ប្រែ​ប្រួល​តម្លៃ​ខ្លាំង​នោះ​គឺ​ LS 460L ដោយ​​ឡើង​ពី​តម្លៃ​ចាស់​ ៥ ៩៦៨ លាន​ដុង​ (ប្រហែល​ ២៦៧ ៦០០ ដុល្លារ) មក​ដល់​ ៧ ៦៨០ លាន​ដុង​ (ប្រហែល​ ៣៤៤ ៣០០ ដុល្លារ)។

 

ខាង​ក្រោម​ជា​តារាង​បង្ហាញ​តម្លៃ​ពី​មុន​ និង​ ឥឡូវ​ របស់​រថយន្ត​ Lexus ទាំង​ ៩ ម៉ូដែល​នៅ​វៀតណាម៖

 

ម៉ូដែល​

តម្លៃ​​ពី​មុន​​

តម្លៃ​បច្ចុប្បន្ន

ES 250

$ 102 235

$ 102 235

ES 350

$ 124 655

$ 146 178

GS 350

$ 171 064

$ 200 434

LS 460L

$ 267 600

$ 344 300

NX 200t

$ 115 552

$ 115 552

RX 200t

$ 137 210

$ 137 210

RX 350 AWD

$ 149 631

$ 175 324

GX 460

$ 181 153

$ 233 168

LX 570

$ 256 400

$ 359 600

 

​ចុច​អាន៖ មើល​តម្លៃ​រថយន្ត​​កំពូល​ៗ​ក្នុង​ប្រទេស​វៀតណាម​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Zing