កូរ៉េ​ទម្លាក់​អាហារូបករណ៍ ៨៧០​​កន្លែង​ដល់​ប្រទេស​នានា​រួម​ទាំង​កម្ពុជា​

  • 2016-07-14 00:19:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលកូរ៉េ​បាន​ផ្ដល់​អាហារូបករណ៍ ៨៧០កន្លែង​សម្រាប់​ឆ្នាំ​សិក្សា​២០១៦​ដល់​២០១៧ សម្រាប់​ប្រទេស​នានា​នៅ​ក្នុង​ពិភពលោក ដែល​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ។ ​

 

 

លក្ខខណ្ឌ៖ ១. សម្រាប់​ថ្នាក់​បរិញ្ញាបត្រ ក. ត្រូវ​ជា​ប្រជាជាតិ​នៃ​ប្រទេស​ដែល​អាច​ស្នើសុំ​បាន ហើយ​ឪពុកម្ដាយ​ក៏​ដូច្នោះ​ដែរ ខ. បាន​ជាប់​ ឬ​នឹង​ប្រលង​ជាប់​ត្រឹម​ថ្ងៃ​ទី៣១ ខែ​មីនា នៃ​ឆ្នាំ​ដែល​ផ្ដល់​អាហារូបករណ៍ ​ គ. មាន​ពិន្ទុ​ចាប់​ពី​៨០%នៃ​កម្រិត​១០០%​ឡើង​ទៅ ឬ​ជា​សិស្ស​ពូកែ​នៃ​ Top 20% នៃ​សិស្ស​១០០%

 

២. សម្រាប់​ថ្នាក់​ក្រោយ​ឧត្ដមសិក្សា ក. បេក្ខជន​និង​មាតាបិតា​របស់​បេក្ខជន​ត្រូវ​មាន​សញ្ជាតិ​បរទេស បើ​មាន​សញ្ជាតិ​កូរ៉េ គឺ​មិន​ជាប់​ឡើយ ខ. បេក្ខជន​មាន​អាយុ​មិន​លើស​ពី​៤០​ឆ្នាំ (កើត​ក្រោយ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ១៩៧៣) គ. បេក្ខជន​ត្រូវ​មាន​បរិញ្ញាបត្រ​ឬ​អនុបណ្ឌិត​ គិត​ត្រឹម​ថ្ងៃ​ទី​១ ខែ​កញ្ញា​ នៃ​ឆ្នាំ​ដែល​ដាក់ ឃ. បេក្ខជន​ត្រូវ​មាន​ពិន្ទុ (GPA) យ៉ាង​ហោច​ ២.៦៤នៃ៤.០ ឬ ២.៨០នៃ៤.៣ ឬ​យ៉ាង​ហោច​៨០%​នៃ​ការ​សិក្សា

 

បញ្ជាក់៖ បេក្ខជន​ដែល​ធ្លាប់​បាន​អាហារូបករណ៍​ពី​មុន​មក និង​មាន​ពិន្ទុ​ទាប​ជាង​អ្វី​ដែល​បាន​បញ្ជាក់​ នឹង​ត្រូវ​ធ្លាក់​។

 

ចំនួន​បេក្ខជន​ដែល​រើស៖ ១៧០នាក់​សម្រាប់​ឧត្ដមសិក្សា និង​៧០០​នាក់​សម្រាប់​ក្រោយ​ឧត្ដមសិក្សា។

 

របៀប​ស្នើ​សុំ បេក្ខជន​ទាំង​អស់​អាច​ស្នើសុំ​បាន​តាមរយៈ​ស្ថាន​ទូត​កូរ៉េ​ប្រចាំ​ប្រទេស​រៀងៗ​ខ្លួន ឬ​សាកលវិទ្យាល័យ​ដៃគូ​ប៉ុណ្ណោះ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ

 

អត្ថបទ នួន ចាន់លីហួត