បង្កើត​គណនី Google Adsense លក់ កំពុង​ពេញ​និយម​នៅ​ស្រុក​ខ្មែរ

  • 2016-07-14 20:10:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រក​លុយ​អនឡាញ​តាម​រយៈ Google Adsense កំពុង​ពេញ​និយម​គួរសម​នៅ​ស្រុក​ខ្មែរ។ ហេតុ​នេះ​ទើប​មាន​អ្នក​ខ្លះ​រហូត​បង្កើត Google Adsense ទុក​លក់​ឲ្យ​អ្នក​ដែល​ចង់​រក​លុយ​តាម​រយៈ YouTube, Blog និង Website ជា​ដើម។

 

 

លោក ហួត ដែល​សព្វ​ថ្ងៃ​ជា​និស្សិត​ផ្នែក IT ឲ្យ​ដឹង​ថា លោក​បាន​បង្កើត​គណនី Google Adsense ប្រហែល​ជាង ១០ ហើយ​សុទ្ធ​តែ Approve ពី Google មាន​មួយ​ចំនួន​តូច​ទទួល​បាន PIN។ បើ​សិន​ Adsense មាន​គណនី​គ្មាន PIN លោក​លក់​ធូរ​ថ្លៃ​ជាង​គណនី​មាន Verify PIN។

 

​គណនី Adsense ដែល Approve  PIN រាង​លំបាក​ហើយ​ត្រូវ​រង់​ចាំ​យូរ​ដែរ។ ដើម្បី​បាន​ការ​អនុញ្ញាត​ទទួល​ស្គាល់ (Approve) ពី Google គឺ​ទាល់តែ​ធ្វើ​តាម​​គោលការណ៍​របស់​ Google។ ចំពោះ​ការ​លក់​ចេញ​វិញ​ក៏​ពិបាក​គួរសម ព្រោះ​អ្នក​ទិញ​សាញ​រឿង​តម្លៃ​ថ្លៃ។

 

ដោយ​ឡែក​សម្រាប់ លោក តូច ដែល​ជា​បុគ្គលិក​បម្រើការ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​ ថា​មិន​ធ្លាប់​បាន​បង្កើត​គណនី Adsense ​ទុក​លក់​ទេ មាន​តែ​គណនី​ផ្ទាល់​ខ្លួន​មាន PIN ​ដែល​ទើប​រក​លុយ​បាន​ប៉ុន្មាន​ខែ។ ដំបូង​គិត​ថា​ចង់​​រក​ប្រាក់​តាម Adsense ពេល​ទំនេរ តែ​ដោយ​សារ​គ្មាន​ពេល​និង​ហត់​នឿយ​ពេក ក៏​លក់​គណនី​នោះ​ក្នុង​តម្លៃ​មួយ​សមរម្យ។

 

និយាយ​រឿង​រក​លុយ អនឡាញ​តាម​រយៈ Adsense នេះ មាន​អ្នក​ខ្លះ​ប្រើ​ល្បិច​ដើម្បី​រក​លុយ ដោយ​ការ​លាក់ Adsense ហើយ​ខ្លះ​ទៀត​​បន្ថែម Script ដើម្បី​ទទួល​បាន​ការ​ចុច (Click) លើ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​បាន​ច្រើន។ ទោះ​បី​បាន​លុយ​ច្រើន​ពី Adsense តែ​វិធី​នេះ យូរ​ឬ​ឆាប់ ក៏​គង់​តែ​ត្រូវ Google ផ្អាក​ដំណើរការ ព្រោះ​ខុស​គោលការណ៍ Google៕

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទថ្មី