ផ្អើល​ចោម​រោម​មើល ស្រី​ស្អាត​សាច់​ស​ខ្ចី ថត​វីដេអូ Live រាំ​កាច់​រាង នៅ​តាម​ផ្លូវ

  • 2016-07-15 16:34:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ មនុស្សម្នា​ជាច្រើន​នាក់​បាន​ចោម​រោម​មើល ស្រី​ស្អាត​សាច់​ស​ខ្ចី​ម្នាក់ ដែល​មក​រាំ​កាច់​រាង និង​ថត​វីដេអូ Live នៅ​តាម​ផ្លូវ​នៃ​ទីក្រុង Chongqing ប្រទេស​ចិន ដែល​មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​ទាក់ទាញ​មែនទែន។ ទោះ​បី​ជា​យ៉ាង​ណា មិន​យូរ​ប៉ុន្មាន ស្រី​ស្អាត​វ័យ​ក្មេង​ម្នាក់​នេះ ត្រូវ​បាន​កម្លាំង​សន្តិសុខ​សាធារណៈ​បញ្ឈប់ និង​ប្រាប់​ឲ្យ​ចាកចេញ​ពី​ទីនោះ​តែម្តង។

 

 

យ៉ាងណាមិញ ដោយសារ​តែ​មាន​ការ​រំខាន ស្រី​ស្អាត​រូប​នេះ​ក៏​បាន​ប្រមូល​របស់របរ ដែល​មាន​ដូចជា ទូរសព្ទ​ដៃ ដង​ថតរូប និង Speaker ជាដើម រួច​ក៏​ចាកចេញ​ដោយ​សន្តិវិធី។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ចិន​ទើប​តែ​បាន​ចេញ​ច្បាប់​ហាមឃាត់ ចំពោះ​ការ​ថត​វីដេអូ Live ដែល​បង្ហាញ​ពី​ទង្វើ​ខុស​ប្រក្រតី​មួយ​ចំនួន ដូចជា អំពើ​ហិង្សា ទង្វើ​មិន​សមរម្យ ឬ សកម្មភាព​អាសអាភាស ដូចជា ញ៉ាំ​ចេក​បែប​ស៊ី​អារម្មណ៍ និង រាំ​ក្បែរ​បង្គន់​ជាដើម៕

 
 
 
 
 
 
 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ shanghaiist